សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃចន្ទសហរដ្ឋអាមេរិកបានទទូចអោយសម្ពន្ធមិត្តថៃស្វែងរកផ្លូវចេញដោយសន្តិវិធីដើម្បីដោះស្រាយការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅនៅពេលខ្លួន សរសើរការអត់ធ្មត់ដែលអាជ្ញាធរថៃបានបង្ហាញតាំងពីមុនមកក្នុងពេល ប្រឈមនឹងការប្រឆាំងតវ៉ាធំៗ។ ពួកមន្ត្រី អាមេរិក ទទូចអោយគ្រប់ភាគីធ្វើការអត់ធ្មត់កុំប្រើអំពើហិង្សា និងគោរពនីតិរដ្ឋ នេះបើតាមស្ត្រីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ម៉ារី ហាហ្វ បានប្រាប់អ្នកយកព័ត៌មាន។
លោកស្រី បាននិយាយថា"យើងធ្វើ ខ្ញុំនឹងកត់សំគាល់ អបអរការអត់ធ្មត់ដែលអាជ្ញាធរថៃបានអនុវត្តតាំងពីមុនមក។ពួកមន្ត្រី អាមេរិកកំពុងធ្វើការជាមួយអ្នកដើរតួសំខាន់ៗរបស់ថៃមួយចំនួនដើម្បី លើកទឹកចិត្តអោយមានការជួបពិភាក្សានិងអន្តរកាលប្រជាធិបតេយ្យប្រកប ដោយអហិង្សាមួយ"។
អ្នកតវ៉ាប្រឆាំង រដ្ឋាភិបាលរាប់សែននាក់បានចេញមកតាមដងវិថីនៃក្រុងបាងកកចាប់តាំងពី ថ្ងៃម្សិលមកដើម្បីបណ្តេញនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត្រា និងបើកផ្លូវអោយមានការបង្កើត"ក្រុមប្រឹក្សាប្រជាជន"មួយសំរាប់ ដឹកនាំកំណែទំរង់ក្នុងគោលបំណងទប់ស្កាត់ការត្រួតត្រានយោបាយរបស់ ត្រកូលមហាសេដ្ឋីស៊ីណាវ៉ាត។
គួររម្លឹកថា ការតស៊ូស៊ីវិលនេះមានសភាពអាក្រក់បំផុតចាប់តាំងពៅឆ្នាំ២០១០ នៅពេលមនុស្សជាង៩០នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចតាម ដងផ្លូវរវាងទាហាននិងអ្នកគាំទ្របងប្រុសរបស់លោកស្រីយីងឡាក់ គឺអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា។
ថៃជាសម្ពន្ធមិត្តចំណាស់បំផុតនៅអាស៊ី ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានចុះហត្ថលេខាលើសន្ធិសញ្ញាមួយជាមួយព្រះរាជាណាចក្រនេះកាលពីនៅហៅថាសៀមនៅឡើយក្នុងឆ្នាំ១៨៣៣៕