ទឹកនោមគោ​ញី ជា​វត្ថុ​ពិសិដ្ឋ សម្រាប់​អ្នក​កាន់សាសនា​ហិណ្ឌូ ក្នុងការ​ព្យាបាល​ជំងឺ (​វិ​ដេ​អូ​)

, , Leave a comment

​ប្រទេស​ឥណ្ឌា ៖ ជំនឿ​បានធ្វើ​ឲ្យ​មនុស្ស​ងប់​ង​ល់​ជាមួយ​អ​រូបិយ​ជាច្រើន​ដែល​ប្រាសចាក​នូវ​កា​ពិត​ជាក់ស្តែង​ក្រុម​អ្នក​គោរព​សាសនា​ហិណ្ឌូ​ច្រើនឡើងៗ ក្នុងប្រទេស​ឥណ្ឌា អះអាងថា កា​រ​ផឹ​ក​ទឹកនោមគោ​ស្រស់​នឹង​ជួយ​ព្យាបាល​ពួកគេ​នូវ​ជំងឺ​គ្រប់មុខ​រាប់ទាំង​ជំងឺមហារីក ។ នេះ​បើ​យោងតាម​គេហទំព័រ​សង្គម​កម្សាន្ត​របស់​ប្រទេស​អង់គ្លេស​មួយ​ឈ្មោះ ដាយ​លី​ម៉ែ​ល ដែល​បាន​ចុះផ្សាយ​ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៣ ម្សិលមិញ​នេះ​។​

​អ្នក​ជឿ​សាសនា​ហិណ្ឌូ​ចាត់ទុក​គោ​ជា សត្វ​ដ៏​ពិសិដ្ឋ និង​អាច​និយាយថា ទឹកនោមគោ​ញី ជាឃ្លាំង​សម្បត្តិ​ព្យាបាល​ជំងឺ​ដ៏​ល្អ​ក្រៃលែង​។ លោក ចៃរ៉ា​ម ស៊ី​ង​ហាល់ (Jairam Singhal) អាយុ ៤២ ឆ្នាំ បាន​ផឹក​ទឹកនោមគោ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកហើយ និង​ចង់​ធ្វើតេស្ត​មើល​យ៉ាងខ្លាំង​នូវ​អត្ថប្រយោជន៍​សុខភាព​របស់​ទឹកនោមគោ​នេះ ។

 

​លោក​ចៃរ៉ា​ម ស៊ី​ង​ហាល់​បាន​និយាយ​បន្តទៀតថា "​ខ្ញុំ​មាន​ជំងឺ​ទឹកនោមផ្អែម ប៉ុន្តែ​តាំងពី​ពេល​នោះមក​ខ្ញុំ​បានចាប់ផ្តើម​ផឹក​ទឹកនោមគោ​, កម្រិត​ជំងឺ​ទឹកនោមផ្អែម​របស់ខ្ញុំ​បាន​ស្ថិតក្រោម​ការគ្រប់គ្រង ។ មាន​មនុស្ស​ម្នាក់​ប្រាប់​ខ្ញុំ​ថា ផឹក​ទឹកនោមគោ គឺ​ល្អ​សម្រាប់​សុខភាព​។

 

​នៅ​ភាគ​ខាងជើង​ទីក្រុង​អា​ហ្គ្រា (Agra) របស់​ឥណ្ឌា ប្រជាជន​រាប់សិប​នាក់​បានមក​ប្រមូល​ផ្តុំគ្នា​នៅ​ក្រោលគោ​របស់លោក​ស៊ី​ង ហាល់​ដើម្បី​មក​ផឹក​ទឹកនោមគោ​ស្រស់​មួយ​កែវ​។ លោក​ស៊ី​ហាល់​បាន និយាយថា មនុស្ស​ជាច្រើន​បានមក​ទីនេះ​។ ហើយ​ថ្មីៗ​នេះ ចំនួន​មនុស្ស​កាន់តែ​មានការ​កើនឡើង​។ យើងទាំងអស់គ្នា​មក​ប្រមូល​ផ្តុំគ្នា​នៅពេល​ព្រឹក និង​ផឹក​ទឹកនោមគោ​ស្រស់ ដែល​គោ​មេ​ផ្តល់​ឲ្យ​យើង​។

 

​ប៉ុន្មាន​ឆ្នាំមុន ស្ទើរ​ពុំមាន​នរណាម្នាក់​ចាប់អារម្មណ៍​ក្នុង​ការផឹក​ទឹកនោមគោ​ពី​ក្រោល​របស់ យើង​នោះទេ​។ ប៉ុន្តែ​ថ្ងៃនេះ មនុស្ស​ច្រើនណាស់​មក​ក្រោលគោ​របស់​យើង​។ ជួនកាល​មាន​អ្នកជំងឺ​មហារីក​។ ពួកគេ​ចង់ឃើញ​អត្ថប្រយោជន៍​របស់​ទឹកនោមគោ ។ មនុស្ស​ជាច្រើន និយាយថា ការកើនឡើង​ចំនួន​មនុស្ស​ផឹក​ទឹកនោមគោ​ថ្មីៗ​នេះ​អាច​ដោយសារតែ​យុទ្ធនាការ ជាច្រើន​រៀបចំ​ដោយ​បណ្តា​មេដឹកនាំ​សា​សា​នា​។

 

​អ្នកប្រតិបត្តិ​សាសនា​ហិណ្ឌូ​អះអាងថា ទឹកនោមគោ​អាច​យកទៅ​ប្រើ​យ៉ាង​ជោគជ័យ​ក្នុងការ​កម្ចាត់​ជំងឺមហារីក ដុំ​សាច់ ជំងឺរបេង បញ្ហា​ពោះ និង ងឺ​ជាច្រើន​ទៀត​។ ពួកគេ​ក៏​និយាយ​ផងដែរ​ថា ផឹក​ទឹកនោមគោ​គឺជា​វិធី​មាន​ប្រសិទ្ធិភាព​តែមួយគត់​ដើម្បី​ព្យាបាល​ក្បាលទំពែក​៕

14-1-2014 (1)

14-1-2014 (4) 14-1-2014 (5) 14-1-2014 (6) 14-1-2014  14-1-2014 (2) 14-1-2014 (3)

 

Leave a Reply

(*) Required, Your email will not be published