រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់បុរសម្នាក់បានរងរបួសធ្ងន់ និងម្នាក់ទៀតបានរងរបួសស្រាល ខណៈដែលព្យាយាមវ៉ារ៉ឺម៉កកង់បីតែមិនផុតក៏ជ្រុលទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវយ៉ា់ងពេញទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងការពីវេលាម៉ោង២និង១០នាទីយប់ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ត្រង់ចំណុចកែងវត្តមហាមន្ត្រី ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុកែងនឹងផ្លូវ១៦៣ ក្នុងសង្កាត់អូឡាំពិកខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រពភពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះទាំងពីបានជិះម៉ូតូម៉ាកសង់១២៥មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1S-0463 បានធ្វើដំណើរតាមផ្លូវព្រះសីហនុក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ហើយព្យាយាមបើកវ៉ាម៉ូតូកង់៣មួយគ្រឿង នៅខាងមុខតែមិនផុតក៏ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវបណ្ដាលឲ្យអ្នកបើកម៉ូតូបាក់ជើងខាងឆ្វេងរងរបួសធ្ងន់ហើយចំណែកអ្នករួមដំណើរម្នាក់ទៀតគ្រាន់តែរងរបួសរលាត់ដៃរលាត់ជើងតែប៉ុណ្ណោះ។
ក្រោយពីកើតហេតុរថយន្តសាមុយបានមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យឯកជនភ្លាមៗ ហើយចំណែកម៉ូតូខាងលើត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមនរង់ចាំបងប្អូនមកទទួលយកវិញ៕