សហរដ្ឋអាមេរិក ៖ ប្រភេទត្រីម្យ៉ាងដែលមានប្រវែងជាង៥ម៉ែត្រត្រូវបានក្រុមនាវិករកឃើញនៅឆ្នេរសមុទ្រកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ។ នេះបើតាមការផ្សព្វផ្សាយកម្សាន្តរបស់ប្រទេសអង់គ្លេសមួយឈ្មោះ ដាយលីម៉ែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ។
ការលំហែលើលំហសមុទ្រកាលីហ្វ័រនីញ៉ារបស់ក្រុមអ្នកបង្ហាត់បង្ហាញនៃវិទ្យាស្ថានមួយ The crew of sailing school vessel Tole Mour and Catalina Island Marine Institute បានប្រែក្លាយទៅជាការរកឃើញនូវជីវិតថ្មីមួយនៅចុងសប្តាហ៍មុននេះនៅពេលដែលក្រុមបានរកឃើញសាកសពដ៏ធំសម្បើម, សត្វសមុទ្រស្រដៀងត្រីខ្ជឹង តែវាហាក់ដូចជាសត្វកម្រមួយដែលគេជឿថាវាហាក់ដូចជារឿងព្រេងសមុទ្រស្តីអំពីពស់យក្សនេះ។ ប្រភេទត្រីម្យ៉ាងនេះមានប្រវែងរហូតដល់៥.៥ម៉ែត្រ។
ប្រភេទត្រីម្យ៉ាង (Oarfish) នេះមានមុខស្រដៀងសត្វឆ្កែមួយ ប៉ុន្តែបែរជាមានសិរកញ្ចុំនៅលើក្បាលយ៉ាងចម្លែក។ តាមការពិនិត្យប្រវែងនៃសាកសព របស់ត្រីនេះ និងការគ្រោងឆ្អឹង ឆ្អឹងខ្ចី វាហាក់ដូចជាត្រីធម្មតា តែហាក់ដូចជាប្រភេទសត្វត្រីចម្លែក ដូចជាត្រីឆ្លាមមួយ។ គ្រោងឆ្អឹងទាំងនេះអាចដុះលូតលាស់រហូតដល់ប្រវែង ៥៦ហ្វីត (១៧ម៉ែត្រ ) ។
Mark Johnson, និយាយថា ត្រីដែលមានបណ្តោយវែងបែបនេះសឹងតែមិនជឿជាក់នឹងភ្នែកនោះទេ តែតាមពិតត្រូវបានឃើញជាក់ស្តែង ដោយមនុស្សពេញវ័យ១៥នាក់បាននាំគ្នាលើកសែង និងស្រង់ត្រីចម្លែកនេះពីក្នុងទឹកសមុទ្រមកលើគោក ៕