ចក្រភពអង់គ្លេស ៖ ប្រភពព័ត៌មានរបស់គេហទំព័រ យ៉ាហ៊ូញូ របស់ប្រទេសអូស្ត្រាលីបានឲ្យដឹងថា Sam Berns គឺយុវជនអង់គ្លេសម្នាក់ដែលកើតជំងឺចម្លែកចាស់ជាងអាយុ ត្រូវបានកម្មវិធីប៉ុស្តិ៍ទូរទស្សន៍ HBO ដែលមានចំណងជើងថា "Life According to Sam” ហើយ Sam ក៏បានក្លាយមិត្តភ័ក្ដិរបស់ម្ចាស់ក្រុមបាល់ឲ្យ Patriots លោក Robert Kraft មុនពេលដែលយុវជនម្នាក់នេះបានទទួលមរណភាព។
នៅក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់យុវជនដែលបានអ្នកគាំទ្រចំនួន ៣៣៨៤៦ បានកំណត់ត្រានូវសកម្មភាពខ្លះផងដែរ។ ក្រោយពីបានក្លាយជាមិត្តភ័ក្ដិដ៏ជិតស្និទ្ធរបស់ម្ចាស់ក្រុមកីឡាបាល់ឱបនេះ យុវជន Sam បានក្លាយជាអ្នកគាំទ្រដ៏សកម្មរបស់ក្រុមនេះ។ ក្នុងការប្រកួតកាលពីថ្ងៃសៅរ៍ជាមួយ Indiapolis Colts ដើម្បីជាការឧទ្ទិសដល់ Sam ក្រុម Patriots បានបំបាក់ក្រុម Indiapolis Colts ក្នុងលទ្ធផល ៤៣-២២។
ដោយការគាំទ្រពីសំណាក់យុវជន Sam Berns ក្រុម Patriots ក៏ធ្លាប់បំបាក់ក្រុម Atlanta Falcons កាលពីខែកញ្ញា ឆ្នាំ២០១៣កន្លងទៅទៀតផង ។
មុនពេលដែលយុវជនម្នាក់នេះបានស្លាប់ Sam Berns ត្រូវបានតែងតាំងជាប្រធានកិត្តិយសដឹកនាំក្រុម Patriots ទៅប្រកួតវគ្គ Playoff។ កាលពីថ្ងៃសៅរ៍កន្លងទៅ មុនពេលដែលប្រកួតចាប់ផ្តើម ក្រុមកីឡាករ Patriots បានឈរសង្រួមស្មិងស្មាធិ៍រយៈពេលខ្លីដើម្បីគោរពវិញ្ញាណក្ខន្ធ Sam Berns។
Sam កើតជំងឺ Progeria ដែល ជាប្រភេទជំងឺបង្កនៅលើហ្ស៊ែនបណ្ដាលឲ្យស្លាប់។ អត្រារស់របស់អ្នកកើតជំងឺនេះគឺ ១៣ឆ្នាំ ហើយបច្ចុប្បន្នមានអ្នកជំងឺនេះប្រមាណ ២៥០នាក់នៅក្នុងពិភពលោក៕