ប្រទេសចិន ៖ អាវ និងខោទ្រនាប់ដែលធ្វើអំពីមាសទាំងស្រុងមានទម្ងន់ ៣ គីឡូក្រាម ដែលមានតម្លៃសរុបចំនួន៥០០.០០០ផោន(៨២៥.០៨២ដុល្លារ) ត្រូវបានដាក់តាំងបង្ហាញនៅហាងលក់មាសមួយកន្លែងនៅ ទីក្រុងWuhan ក្នុងខេត្តHubei ប្រទេសចិនកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ។ នេះបើយោងតាមគេហទំព័រសង្គមកម្សាន្តរបស់ប្រទេសអង់គ្លេសមួយឈ្មោះ ដាយលីម៉ែល។
អាវ និងខោនេះជាការខិតខំដោយកម្លាំងកាយចិត្តរបស់ជាងទងចំនួន៥នាក់ ហើយត្រូវចំណាយពេលធ្វើអស់រយៈពេល៧ខែ ។ នេះមិនមែនជាលើកទីមួយឡើយដែល សម្លៀកបំពាក់ត្រូវបានធ្វើឡើងពីមាសសុទ្ធ។ កាលពីសប្តាហ៍មុន ហាងលក់គ្រឿងអាលង្ការនៅប្រទេសទួគីក៏បានបង្ហាញនៅរ៉ូបស៊ិចស៊ី ធ្វើឡើងពីមាសមានតម្លៃតែ៨៥ពាន់ផោនប៉ុណ្ណោះ។ទោះបីរ៉ូបនោះ ថ្លៃបន្តិចតែទាក់ទាញអតិថជនជាច្រើន ដោយរយៈពេលជាងមួយសប្តាហ៍លក់បាន៨រ៉ូបទៅហើយ៕