រាជធានីភ្នំពេញ ៖ ប្រធានសហគមខ្មែរកម្ពុជាក្រោម បានដាក់លិខិតទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយស្នើសុំឲ្យលើកយកបញ្ហាខ្មែរកម្ពុជាក្រោម ទៅពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម។
នៅក្នុងលិខិតចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៤ របស់លោក ថាច់ សេដ្ឋា ប្រធានសហគមខ្មែរកម្ពុជាក្រោមផ្ញើជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លឹមសាររួមមាន៖ ១. សុំឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ចំនួន៩នាក់។ ២. ស្នើសុំឲ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិមនុស្ស ឲ្យបានពេញលេញ ជាពិសេសសិទ្ធិជនជាតិដើម ចំពោះខ្មែរកម្ពុជាក្រោម។ ៣. ស្នើឲ្យបង្កើតកុងស៊ុលខ្មែរ នៅតាមបណ្តាខេត្ត ដែលប្រជាជនខ្មែររស់នៅច្រើន។ ៤.ស្នើឲ្យពុទ្ធសាសនបណ្ឌិតរង ដែលមានទីស្នាក់ការ នៅខេត្តឃ្លាំង មានដំណើរការឡើងវិញ។ និងទី៥. ស្នើសុំដាក់ពុទ្ធសាសនាខ្មែរ នៅឯករាជ្យ ដូចសម័យកាលគ្រប់គ្រងនយោបាយ របស់ប្រទេសវៀតណាមមុនៗ៕