នាយរង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឫស្សី​លក ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​គោយន្ត និង​ម៉ូតូ​បុក​គ្នា​

, , Leave a comment

​ខេត្តសៀមរាប ៖ បុរស​ម្នាក់​ជា​នាយរង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឫស្សី​លក ត្រូវបាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ខណៈដែល​ជិះ​ម៉ូតូ​ទៅបុក​នឹង​គោយន្ត​កន្ត្រៃ ។ ហេតុការណ៍​គ្រោះថ្នាក់​ច​រា​ច​

  រ​ណ៍​​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧ និង ៣០ នាទី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៤ ត្រង់ចំណុច​ផ្លូវបំបែក​ស្វាយ​ធំ ស្ថិត​ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

 

​ជនរងគ្រោះ​មានឈ្មោះ ដែក លី​សុង អាយុ​៤៧ ឆ្នាំ នាយរង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឫស្សី​លក មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស​សេរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ នគរបាល​1-3595 ដោយ​ធ្វើដំណើរ​ចេញពី​ទី​រួម​ខេត្ត​សំ​ដៅ​ទៅ​​ផ្ទះ ។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ដោយ​ស្ថានភាព​ងងឹត ក៏បាន​ជ្រុល​ទៅបុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​ស្លាប់​ភ្លាមៗ​តែម្តង ។ ចំណែក​ភាគី​គោយន្ត​បាន​រត់គេចខ្លួន​ដោយ​ប​ន្ស​ល់​ទុ​ក​​គោយន្ត​នៅនឹងកន្លែង​កើតហេតុ​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​យក​គោយន្ត​បង្ក រួម​នឹង​ម៉ូតូ​ជនរងគ្រោះ ទៅ​រក្សាទុក​រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ ។ ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​ទៅ​ក្រុមគ្រួសារ មក​ទទួល​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

13-1-2014

13-1-2014 (1)

13-1-2014 (2)

 

Leave a Reply

(*) Required, Your email will not be published