ដោយសារ​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង មើលផ្លូវ​មិន​ច្បាស់ ជិះ​ទៅបុក​ឆ្កែ​ដួល​បែក​មុខ បែក​មាត់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ដួល របួស​បែក​មាត់​បែក​ចង្កា ខណៈ​ជិះ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹងស្រា​ជោកជាំ ទៅបុក​ឆ្កែ​ពេញទំហឹង ។ ហេតុការណ៍​នេះ​បានកើត​ឡើង​កាល​វេលា​ម៉ោងប្រមាណ​២០​និង​៣០​នាទី យប់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៤ តាម​ផ្លូវលំ​ក្នុងភូមិ​ស្រែ​ក្នុង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ​។​

 

​ជនរងគ្រោះ​មាន ឈ្មោះ ឱប ឡា អាយុ​៣៣​ឆ្នាំ រស់នៅ ភូមិ​ក្រាំង​តា​បាញ់ ។

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ សេរី​២០១១ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AW-1717  ចេញពី​ពិធីមង្គលការ​បងប្អូន​ក្នុងភូមិ ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ  ដោយ​ជិះ​រ៉េ​ពេញ​ពេញ​ផ្លូវ ។ លុះ​មកដល់​កន្លែងកើតហេតុ​ក៏​ជ្រុល​ទៅបុក​ឆ្កែ​ដែល​រត់​កាត់​ថ្នល់​បណ្តាល​ឲ្យ​ដួល​អូស​នឹង​ផ្លូវ​គ្រួស​ក្រហម បែក​ចង្កា បែក​មាត់ ។​

 

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បងប្អូន​ក្នុងភូមិ​ហៅ​រថយន្ត​របស់​អង្គភាព ៧១១ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង ។ ចំណែក​ម៉ូតូ​រង​ការខូចខាត​តិចតួច ត្រូវបាន​សាច់ញាតិ យកទៅ​ជួសជុល​៕

13-1-2014

 

Leave a Reply

(*) Required, Your email will not be published