ប្រទេសថៃ ៖ ដូចការគ្រោងទុកនៅថ្ងៃចន្ទនេះរថយន្តក្រុងត្រូវផ្តូរផ្លូវជាបន្ទាន់ នៅពេលប៉ូលិសបង្កើតចំណុចផ្តល់សេវានៅជិតកន្លែងជួបជុំគ្នាតវ៉ា ខណៈដែលពួកបាតុករប្រឆាំងរដ្ឋាភិបាលបានចាប់ផ្តើមធ្វើការបិទទីក្រុងបាងកកនៅជាច្រើនកន្លែងកាលពីរសៀលថ្ងៃអាទិត្យ ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរបស់គេហទំព័រ ឆាណេលញូអេស៊ា ដែលបានចុះផ្សាយកាលពីព្រឹកមិញនេះ ។
ពួកអ្នកប្រឆាំងតវ៉ាមកពីក្រុមដែលហៅខ្លួនឯងថា គណៈកម្មាធិការកំណែទំរង់ប្រជាធិបតេយ្យរបស់ប្រជាជន បានចាប់ផ្តើមរាំងខ្ទប់ចរាចរណ៍និងដំឡើងឆាកយ៉ាងតិច៤នៅផ្លូវបំបែក នានានិងវិមានប្រជាធិបតេយ្យនៅមុនម៉ោង៨យប់ថ្ងៃអាទិត្យ។ផ្លូវ ជាច្រើនទៀតបានបិទបន្ទាប់ពីរំលងអធ្រាត ហើយផ្លូវទៅកាន់វិមានរដ្ឋាភិបាលត្រូវបានបិទតាំងពីម៉ោង៤រសៀល។
នាយប៉ូលិសក្រុងបាងកកបាននិយាយថា ប៉ូលិសប្រមាណ២០.០០០នាក់នឹងត្រូវដាក់ពង្រាយ ដើម្បីសម្រួលដល់អ្នកធ្វើដំណើរនៅកន្លែងជួបជុំតវ៉ាធំៗ។
ក្នុងពេលជាមួយគ្នា មជ្ឈមណ្ឌលសម្រាប់រដ្ឋបាលនៃសន្តិភាព និងសណ្តាប់ធ្នាប់កាលពីថ្ងៃអាទិត្យ បានចេញបំរាមមិនឲ្យយានយន្តដឹកគ្រឿងបរិក្ខារដែលនឹងប្រើសម្រាប់ គាំទ្រការជួបជុំតវ៉ា ដូចជាខ្សាច់ ស៊ីម៉ង់ត៍ បាវខ្សាច់ ឬស្សី ឬឧបករណ៍បំពងសម្លេង៕