ចេញពី​ផឹកស៊ី​ជិះ​ម៉ូតូ ងងឹត​ពេក​ជ្រុល​ទៅបុក​គូទ​រថយន្ត​ដឹក​ស​ស៊ីម៉ង់​តិ៍​ចត​ស្ងៀម សន្លប់​ស្តូក​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បានរ​ងរ​បួស​ផុង​ចិញ្ចើម​ខាងឆ្វេង ខណៈដែល​ជិះ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹងស្រា ទៅបុក គូទ​រថយន្ត​ធុន​ធំ​ដឹក​ស​ស៊ីម៉ង់​តិ៍​មួយគ្រឿង​ដែល​ឈប់​ចត​ស្ងៀម​ពេញទំហឹង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ៤០​នាទី យប់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៤ លើ​កំណាត់​ផ្លូវ​លេខ​៥៩៨ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

 

​បុរសរងគ្រោះ​ឈ្មោះ គឹម ចាន់ណា អាយុ​៣១​ឆ្នាំ មុខរបរ​ជាជាង​ត​ទឹក​ហើយ​ស្នាក់នៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ ។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AJ-1556 ធ្វើដំណើរ​លើ​កំណាត់​ផ្លូវ​៥៩៨ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​ហួស​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រហែលជា​៥០​ម៉ែត្រ ដោយ​ផ្លូវ​ខាងលើ​ងងឹត​ផង​នោះ ក៏បាន​ជ្រុល​ទៅបុក​គូទ​រថយន្ត​ធុន​ធំ​ដឹក​ស​ស៊ីម៉ង់​តិ៍ ព​ណ៌​ក្រហ​ម​ពា​ក់​ស្លា​ក​លេខភ្នំពេញ 3B-7109 ​ពេញទំហឹង​បណ្តាល​បោក​ក្បាល​ឲ្យ​សន្លប់​នៅនឹងកន្លែង​កើតហេតុ​។ ចំណែក​ភាគី​បង្ក​បាត់​រត់គេចខ្លួន​បាត់ស្រមោល​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច បាន​ចុះ​វាស់វែង​និង​អូស​យក​រថយន្ត និង​ម៉ូតូ​ជនរងគ្រោះ ទៅ​រក្សាទុក​ការិយាល័យ​ចរាចរ​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

13-1-2014

 

Leave a Reply

(*) Required, Your email will not be published