ប្រទេសចិន ៖ នាង Qiu Ye ដែលជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយប្រចាំប្រទេសចិន កាលពីថ្មីៗនេះនាងបានសាងព្រឹត្តិការណ៍មួយធ្វើឲ្យកក្រើកក្នុងកម្មវិធីកម្រាលព្រំពណ៌ក្រហមជាឈុតវាលខ្នងដល់កំប៉េះគូទ រួមជាមួយនឹងស្នាមសាក់រូបសត្វហង្សក្បែរតំបន់នោះ ។ នេះបើយោងតាមគេហទំព័រកម្សាន្តរបស់ប្រទេសវៀតណាមមួយឈ្មោះ ឡូកាវីអេនដតខម ។
ជាមួយរូបភាពសិចស៊ី ដែលនាង Qiu Ye បញ្ចញនេះបានធ្វើឲ្យអ្នកចូលរួមកម្មពិធីកម្រាលព្រំពណ៌ក្រហម សម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែ នាងបង្ហាញល្វែងខាងក្រោយ មានសាក់រូបសត្វហង្សក្បែរគូថ ប្លែកពីតារាសម្ដែងដទៃ ដែលបានចូលរួមក្នុងកម្មវិធីនោះ ។
រូបភាពសិចស៊ីរូបនេះ ត្រូវបានអ្នកសារព័ត៌មាន ជាច្រើនយកមកចុះផ្សាយ តាមប្រព័ន្ធអនឡាញ ពាសពេញប្រទេសចិន ហើយក៏ទទួលការរិះគន់ និងវាយប្រហារយ៉ាងដៃចាស់ដៃ ពីសំណាក់អ្នកនិយមលេងតាមប្រព័ន្ធអនឡាញ ៕