សហរដ្ឋអាមេរិក ៖ នាង Kim Kardashian បានចំណាយពេលជាមួយនឹងក្រុមគ្រួសាររបស់នាងដើម្បីងូតទឹកកម្សាន្តដោយស្លៀកឈុតប៊ីគីនី ហែលទឹកកាលពីពេលថ្មីៗមកនេះ ។ នេះបើយោងតាមគេហទំព័រកម្សាន្តរបស់សហរដ្ឋអាមេរិកមួយឈ្មោះ aceshowbiz.com ។
នៅលើបណ្តាញអនឡាញឯនោះវិញ រូបពីរបីសន្លឹកដែលរីករាយនៅផ្ទៃក្រោមទឹកដោយនាងបានសរសេរនៅលើធ្វីតរបស់នាងថា “ហែលទឹកបានល្អ” ។ ចំណែករូបផ្សេងទៀតនាងបានបង្ហាញការហែលទឹកជាមួយនឹងបងប្អូនស្រីរបស់នាង Kylie Jenner ប៉ុន្តែKim ដូចជាងងឹត ។ កាលពីសប្តាហ៍មុននេះដែរនាង Kim Kardashian ក៏បានបង្ហាញ នូវរូបថតពីរសន្លឹករបស់នាងដោយស្លៀកនូវឈុតប៊ីនី ពណ៌ស្វាយ៕