រោម​ប្រដាប់ភេទ​មាន​ប្រ​យោ​ជ​ន៍​អ្វីខ្លះ​?

, , Leave a comment

​មាន​មនុស្ស​ជាច្រើន​បានកើត​នូវ​ការងឿងឆ្ងល់​ថា តើ​រោម​ដុះ​រីក​ដាល​ដល់​កន្លែង​ផ្លោក​ពងស្វាស​នោះ​តើ​មាន​ផលប្រយោជន៍​អ្វី​? តាម​ការស្រាវជ្រាវ​គេ​បាន​រកឃើញ ថា​រោម​ដែល​ដុះ​នៅត្រង់​ផ្លោក​ពង ស្វាស​នេះ​ផ្តល់​ផលប្រយោជន៍​យ៉ាងសំខាន់ ក្នុង​ការជួយ​បញ្ចេញ​កំដៅ​ចេញ​ពងស្វាស ដើម្បី​ជួយ​ឱ្យ​ប្រដាប់ភេទ​អាច​ផលិត​ទឹក​ស្ពែ​ម​បាន​យ៉ាង​ប្រសិទ្ធភាព ។​បុរស​ខ្លះ​ដោយ​ឃើញ​រោម​ដុះ​ត្រង់​កន្លែង​នេះ​បានកើត​ការ​រ​ពិស​ដៃ​បានធ្វើ​ការដកចេញ ឬ​កោរ​ចេញ​នោះ​ជាការ​មិនល្អ​សោះឡើយ​។ នេះ​ជា​វិធី​ថែរក្សា​ប្រដាប់ភេទ​ឱ្យបាន​ល្អ​ដោយ​លោកអ្នក​អាចអនុវត្ត​វិធី​បាន​ដូចជា ៖

 

១-​កុំ​ប្រើប្រាស់​ម្សៅ​រោយ​
​ពីព្រោះថា​ម្សៅ​កាន់តែ​បឺត​ស្រូប និង​ផ្ទុក​សំណើម​ដែល ជា​ប្រភព​មេរោគ​បាត់​តេ​រី និង​វត្ថុ​កខ្វក់​កើតឡើង​នៅត្រង់​កន្លែង​នេះ​កាន់តែ​ច្រើនឡើង​។​

 

២-​ជ្រើសរើស​ខោ​ក្នុង​ដែល​ប្រើ​សរសៃ​ពី​ធម្មជាតិ​
​ព្រោះថា​សម្លៀកបំពាក់​បែប​នេះ​អាចជួយ​បញ្ចេញ​ខ្យល់អាកាស និង​បញ្ចេញ​សំណើម​បានល្អ​។​

 

៣-​ខោ​ក្រៅ​មិន​ត្រូវឱ្យ​បន្ថែម​កំដៅ​ដល់​ប្រដាប់ភេទ

ប្រការ​សំខាន់​មិនត្រូវ​ស្លៀកខោ​ក្នុង និង​ខោខ្លី​ជាន់​ពីលើ​ហើយ​ស្លៀកខោ​ជើងវែង​មួយ​ជាន់​ទៀត​ដែល​រួម​ខោ​បី​ជាន់​ព្រោះថា​អាចធ្វើឱ្យ​បែកញើស​ដោយសារ​ការ​ក្តៅស្អុះ​ដែល​បង្ក​ឱ្យ​ផ្ទុក​សំណើម​ញើស​កាន់តែច្រើន​ច្រើន​។​

 

៤-​ខោ​ក្នុង​គួរប្រើ​ទំហំ​ល្មម​ជាមួយ​ខ្លួន​
​មិន​ត្រូវឱ្យ​ចង្អៀត​ឡើយ​ហើយ​យក​ល្អ​គួរ​ជ្រើសរើស​លេខ​ដែល​រលុង​បន្តិច​ទើប​ប្រសើរ ។ ត្រូវ​ដឹងថា បើកាលណា​ស្លៀកខោ​ក្នុង​ចង្អៀត​នឹង​បង្ក​ឱ្យ​កើត​សំណើម​ដល់​ផ្លោក​ពងស្វាស​និង​កើត​មេរោគ​បាក់​តេ​​រី ។​

 

៥-​ចូលក្នុង​បន្ទប់ទឹក​ឱ្យបាន​ញឹកញាប់​
​ដើម្បី​បាន​ជួយ​បើក​ខោ​បញ្ចេញ​កំដៅ​ពី​ក្នុង​ខ្លួន​ខ្លះ ។ នៅពេល​បែកញើស​យើង​អាច​ប្រើ​ក្រណាត់​ជូត​សម្អាត ឬ​ជូត​សាប់​ញើស​ចេញ​កាន់តែ​ល្អ​។​ក្រៅពីនេះ​ក៏​អាចធ្វើ​ការផ្លាស់ប្តូរ​ក្នុងពេល​ថ្ងៃ ដើម្បី​មិនឱ្យ​ហប់​សំណើម​កើតឡើង ។​

 

៦-​គួរ​បោកគក់​សម្អាត​ខោ​ក្នុង​និង​មិនគួរ​ពាក់​ច្រើន​ថ្ងៃ​
​គួរ​បោកគក់ និង​ហាល​ឱ្យ​ស្ងួត ព្រោះថា​មេរោគ និង​ផ្អាប់​ជាប់​នាំឱ្យ​កើត​មេរោគ​បាក់តេរី​ប៉ះពាល់​ដល់​ស្បែក​ត្រង់​បរិវេណ​ប្រដាប់ភេទ​បង្ក​ឱ្យ​កើត​អាការ​រមាស់ ។ បុរស​ភាគច្រើន​តែង​កើត​អាការ​រមាស់​ត្រង់​បរិវេណ​ប្រដាប់ភេទ​ដោយ​មិន​បានដឹង​ទេ​ថា អាការ​កើតចេញ​មូលហេតុ​អ្វី​ពិតប្រាកដ​ដែល​តាមពិត​កើត ឡើង​ព្រោះតែ​ខោ​ក្នុង​មិន​ស្អាត​ប៉ុណ្ណោះ ។​

 

៨-​កុំ​ព្យាយាម​អេះ​ស្បែក​បរិវេណ​ប្រដាប់ភេទ​ទាល់តែ​ដាច់​រលាត់​
​ព្រោះថា​មេរោគ​កាន់តែ​រីក​រាលដាល់​ខ្លាំង​ឡើង និង​ពិសេស​នៅ​កើត​មេរោគ​ជ្រៀតជ្រែក​បន្ថែមទៀត​ផង​៕

healthy-body.jpg-560x373

 

Leave a Reply

(*) Required, Your email will not be published