ខេត្តកោះកុង ៖ រឿងរ៉ាវអាថ៌កំបាំងផ្ទៃក្នុងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ត្រូវបានបើកទូលាយខណៈដែលមន្ត្រីរបស់ខ្លួនបានទម្លាយប្រភពប្រាប់ដល់សារព័ត៌មានមួយចំនួនក្នុងស្រុកមួយចំនួនឲ្យដឹង ពេលខ្លឹមសារទាំងនោះមានលំអាន ពាក្យមួយនិយាយថា៖ “អាងស្តុកទឹកយូរគង់តែដុះស្លែទេ” ដូចអង្គការនេះដែរអង្គការសម្ព័ន្ធមិត្តសត្វព្រៃនេះបង្កើតឡើងមកតាំងពីខ្ញុំមិនទាន់រៀនចប់រហូតដល់ខ្ញុំចូលធ្វើអង្គការនេះអស់រយៈពេល២ឆ្នាំដែរ ។ អង្គការនេះមានសាខាច្រើនទូទាំងប្រទេសតែខ្ញុំលើកយកតែសាខាខាងខេត្តកោះកុង មួយមកនិយាយព្រោះខ្ញុំធ្វើការបកប្រែអោយស្នាក់ការមួយនៅកោះកុងនេះ ។
អង្គការនេះចិញ្ចឹមបុគ្គលិកខ្លះយូរៗ ទៅបានបង្កើតមុខរបរផ្ទាល់ខ្លួនអោយបុគ្គលមួយចំនួនតូចដូចជាលោក ជន ហុង ជើងខ្លាំងខាងចាប់ និងជើងខ្លាំងខាងស៊ីលុយគេដែរមិនមែនអង្គការមិនដឹងទេ។ លោក ជន ហុង ឈ្មោះនេះឈ្មួញណាក៏ស្គាល់ហើយក៏ស្អប់ដែរជំនាញខាងចាប់ចង់ ចាប់សត្វចាប់ឈើសាហាវបំផុតគ្មានអ្នកគេចរួចផុតទេបើគេចង់ចាប់ហើយនោះមានឈ្មួញមិនតិចទេដែលត្រូវគេចាប់ដាក់គុកនោះ ។
ឈ្មួញមិនណាបង់លុយនឹងត្រូវចាប់ទាល់តែបានបើបង់លុយវិញនោះគេមិនចាប់ទេហើយធ្វើមើលមិនឃើញមិនដឹងប៉ុន្តែបើមានឈ្មួញណាថ្មី ឬ គេចមិនបង់លុយទេលោកជនហុងនេះព្យាយាមតាមចាប់ទាល់តែបានបើចាប់បានម្តងហើយលើកក្រោយចង់រកស៊ីវិញត្រូវតែចូលបង់លុយជាមុនសិនបានធ្វើការងារនេះបន្តទៀតបានតាមប្រភព ចេញពីឈ្មួញម្នាក់មកថាមានឈ្មួញជាច្រើនដែលត្រូវបងលុយអោយរូបគេម្នាក់មានដូចជាតាបារាំង តាបូ តានី តាម៉ៅ យាយខ្លី…។ល។ ប្រាក់ចំណូលដែលគេរកបានក្នុង១ខែៗ មិនតិចជាង6000$ទេ រួមទាំងប្រាក់ខែគាត់ 1500$ទៀតនោះ ។
មូលហេតុដែលគេប្រមូលបានច្រើនដូច្នេះព្រោះគ្រប់តំបន់ក្នុងខេត្តកោះកុងគេដឹងលឿនណាស់ ជាពិ សេសរូបលោក ជន ហុង ដើរប្រាប់ឈ្មួញថារូបលោកជាកូនធម៌លោក អែន ឌី ដូច្នេះឈ្មួញកោតខ្លាច ពួកអាបរទេស ។ ហើយលោក ជន ហុង ជំនាញខាងទុកហើយរួចលក់អោយឈ្មួញធំៗវិញ ជាពេលករណីចាប់ឈើគ្រាក់គ្រញូងទុក នៅស្នាក់ជាភុស្តតាង រូចលួចបញ្ចេញវិញ ៣/៤ នៃចំនួនឈើទុក រីឯ បើលោកនៅស្នាក់ណាវិញពិតជាបាត់ឈើមុខធំ អស់ជាមិនខាន បន្តាប់លួចបញ្ចេញអាតូចៗតាមក្រោយ ។
សូម្បីតែតុលាការក៏មិនហ៊ានជាមួយគេដែរ ដូចកាលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៣ គាត់បានយកកម្លាំងប្រដាប់អាវុធដែលគាត់គ្រប់គ្រងចូលទៅប្លន់រថយន្តគ្រួសារមួយ ដែលគាត់ធ្វើដំណើរពីភ្នំពេញមកកោះកុងវិញទាំងកណ្តាលអាធ្រាតកណ្តាលព្រៃ ធ្វើឲ្យយគាត់ភិតភ័យខ្លាច ក៏បានទូរស័ព្ទហៅប៉ូលីសមកជួយទាន់ពេលវេលា ពេលប៉ូលីសមកដល់ លោក ជន ហុង ចោទថារថយន្តនេះដឹកសត្វព្រៃខុសច្បាប់ តែម្ចាស់រថយន្តមិនអោយឆែកឆេរ ព្រោះគ្មានដីការឆែក ឆេអ្វីឡើយ ពេលនោះលោក ជន ហុង បានព្យាយាមឆែកឆេរទាល់តែបាន ពេលឆែកមើលអត់មានអ្វីសោះក៏គេចខ្លួនបាត់ស្រមោល ។ ចំណែកម្ចាស់រថយន្តបានប្តឹងទៅតុលាការហើយ ប៉ុន្តែគេបានយកលុយកង្វក់គេទៅបិទមាត់តុលាការបាត់ដូចគ្មានអ្វីកើតឡើងសោះ ។
គេនេះជាបុគ្គលិកដុះស្លែរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រោះគេចូលធ្វើការជាង១០ឆ្នាំ មកហើយ មើលទៅគួរតែអង្គការពិចាររណាមើលទៅ ។ ឈ្មួញក៏ស្អប់គេច្រើនដែរ (មានឈ្មួញខ្លះចង់ធ្វើស៊ីប៉ុន្មានដងហើយតែអត់មានឱកាស ព្រោះចាប់គេអស់ពីខ្លួនតែម្តងលក់របស់របរ លក់ផ្ទះ លក់ដី ស៊ូកតុលាការ) ៕