ឆ្នាំ​ចាស់ ផ្លាស់​ឆ្នាំ​ថ្មី ខ្សែជីវិត​ស្ត្រី​ចំណាស់​ប៉ះពាល់​បេះដូង​ទស្សនិកជន ស្ទើរ​ស្រក់​ទឹកភ្នែក​

, , Leave a comment

​ក្តី​ស្រឡាញ់ ៖ ខ្សែអាត់​នៃ​ឃ្លឹប​វីដេអូ​មួយ​នេះ ដែលមាន​រយៈពេល​ប្រមាណ​៥​នាទី និង​៣២​វិនាទី បាន​រៀបរាប់​នូវ​ក្តី​ស្រឡាញ់​របស់​ដូនចាស់​ដែល​រ​ស់​នៅ​ម្នាក់ឯង ហើយ​កូនៗ​រវល់​ ។អត្ថន័យ​នៃ​ខ្សែ​រឿង​មាន​លំនាំ​កាល​ដូចតទៅ ៖

 

​ស្ដ្រី​ចំណាស់​ម្នាក់ រស់នៅក្នុង​ផ្ទះមួយ​ម្នាក់​ឯង ដោយសារតែ​កូនប្រុស​របស់គាត់ រវ្វល់​គ្មាន​ពេលវេលា​មើលថែរ ។ នៅ​ថ្ងៃមួយ​កូនប្រុស​របស់គាត់​បា​ន​​ផ្ញើ មនុស្ស​យន្ដ​មួយ​ជូន​គាត់ ដើម្បី​កុំ​ឲ្យ​គាត់​នៅផ្ទះ​ម្នាក់ឯង​អផ្សុក ។ ជា​រៀងរាល់ថ្ងៃ​ស្ដ្រី​ចំណាស់​ម្នាក់​នោះបាន​ប្រើ​មនុស្ស​យន្ដ​ឲ្យ​ធ្វើ​កិច្ចការ​ផ្ទះ​ហើ​យ​​គាត់​ទៅធ្វើ​ចម្ការ​។ មិនយូរប៉ុន្មាន​ស្ដ្រី​ចំណាស់ និង​មនុស្ស​យន្ដ​ក៏​ចាប់ផ្ដើម មាន​សេចក្ដីស្រឡាញ់ ដោយ​គាត់​ទុក​មនុស្ស​មួយគ្រឿង​នោះ ដូ​ច​ជា​​កូ​ន​បង្កើត​របស់គាត់​អី​ដឹង រាល់​ពេលដែល​មនុស្សយ​ន្ដ​អស់​ថ្ម គាត់​តែងតែ​ជួយ​ដូរ​ឲ្យ​វា​។​

 

​ថ្ងៃមួយ​មនុស្ស​យន្ដ​បាន​មើល​ទូរទស្សន៍ ប្រទះឃើញ​កម្មវិធី​លេង​សៀក វា​ក៏​ប្រាប់​ស្ដ្រី​ចំណាស់​ម្នាក់​នោះ​ឲ្យ​ទិញ​សំបុត្រ​ចូល​មើល ។ វា​ពិតជា​ស​ប្បា​យ​ចិត្ត​ខ្លាំងណាស់ ពេលដែល​ថ្ងៃ​ណោះ​បាន​មកដល់​ស្ដ្រី​ចំណាស់​ពិតជា បាន​ទិញ​សំបុត្រ​ពីរ​សន្លឹក​ពិតមែន តែ​ក្រោយមក​ពេលដែល​វា​ចូល​ទៅយក​មួ​ក​ឲ្យ​ស្ដ្រី​ចាស់ គាត់​បែរជា​អង្គុយ​នៅលើ​កៅអី​ស្ងៀម មិន​កម្រើក​អ្វី​ទាំងអស់​។ មនុស្ស​យន្ដ​បាន​គិតថា គាត់​អស់​ភ្លើង វា​ក៏បាន​ទៅយក​ថ្មពិល​មក​ដា​ក់​​ក្នុង​ហោរ​ប៉ៅ​របស់គាត់ តែ​តាមពិត​ស្ដ្រី​ចំណាស់​ម្នាក់​នោះ បាន​ស្លាប់​បាត់ទៅហើយ​។​

 

​មនុស្ស​យន្ត​ពិតជា​ពិបាកចិត្ត​ខ្លាំងណាស់ វា​បាន​អង្គុយ​នៅ​ជិត​ស្ដ្រី​ចំណាស់​ខាងមុខផ្ទះ​។ ថ្ងៃ​របស់​មនុស្ស​យន្ដ​ក៏បាន​មកដល់ នៅពេលដែល​ថ្មពិល​ក្នុ​ង​ផ្ទះ​ប្រើប្រាស់​អស់វា​ក៏បាន​រលត់​ជីវិត​ដូចគ្នា តែ​ក្រោយពី​វា​បើកភ្នែក​ឡើង វា​បានឃើញ​ស្ដ្រី​ចំណាស់ ហើយ​ពួកគេ​បាន​ទៅ​មើល​សៀក​ជាមួយគ្នា ។​

 

​ក្រោយពី​បង្ហោះ​នូវ​ឃ្លឹប​វីដេអូ​នេះ បានធ្វើ​ចាក់​ដោត​បេះដូង អ្នកខ្លះ​ស្ទើរ​ស្រក់​ទឹកភ្នែក ។ លោកអ្នក​អាច​មើល​នូវ​ការបញ្ចេញ​យោបល់​នេះ​បាន​ដោ​យ​​ចុ​ច​​ត្រង់នេះ

12-1-2013 (1)

12-1-2013 (2)  12-1-2013 (3)

 

 

Leave a Reply

(*) Required, Your email will not be published