វត្ថុដែលហូរចេញពីប្រដាប់បន្តពូជជាសញ្ញាណគ្រោះថ្នាក់សារធាតុដែលហូរចេញនេះ មិនថាពណ៌សល្អក់ ឬទឹករំអិលថ្លាគឺសុទ្ធតែជាសញ្ញាណធម្មតាទាំងអស់ ក៏ប៉ុន្តែភាគច្រើនច្រើនតែភាន់ច្រឡំថា ប្រសិនបើ នរណាម្នាក់មានធ្លាក់ស ឬ មានទឹករំអិលពណ៌សហូរចេញពីប្រដាប់ភេទនោះមានឆ្លងកាមរោគ ។ ជាការពិតសារធាតុហូរចេញមកនោះអាចជានញ្ហាអ័រម៉ូនដូចជា ពាក់ព័ន្ធនឹងឈាមរដូវ ការពពោះ ឬ សភាវៈអស់រដូវក៏ថាបាន ។
លក្ខណៈ និងបរិមាណនៃសារធាតុហូរចេញមកនោះអាចមានលក្ខណៈច្រើន ឬតិចខុសពីគ្នា ដូចជា ក្នុងអំឡុងពេលសម្បុកពងបញ្ចោញពង ឬអំឡុងធ្លាក់ពងនោះសារធាតុដែលហូរចេញមកនោះអាចមានលក្ខណៈ ខាប់ហើយស្អិតដូចជាស៊ុតពណ៌ស ។ តែសារធាតុដែលល្អមិនគួរមានក្លិនឆួលខ្លាំង ឬ មានពណ៌ចាស់ពេករួមទាំងមិនបង្កអាការរមាស់ ឬឈឺបរិវេណអវយវភេទផងដែរ ។ ដូច្នេះប្រសិនបើសារធាតុហូរចេញមកមានលក្ខណៈខុសប្រក្រតី ដូចជាប្តូរ ពណ៌ ចាប់ផ្តើមមានក្លិនស្អុយ ឬ មានអាការរមាស់ អ្នកគួរប្រញាប់ទៅពិគ្រោះ ជាមួយគ្រូពេទ្យផ្នែករោគស្ត្រីជាបន្ទាន់ ។
នៅក្នុងប្រដាប់ភេទមានបាក់តេរីច្រើនសន្ធឹកសន្ធាប់ ៖ នៅក្នុងប្រដាប់ភេទស្ត្រីមានបាក់តេរីច្រើនជាងចំណែកដទៃទៀតនៃរាងកាយ ។ បាក់តេរីទាំងអស់នោះមានតួនាទីជួយការពារអវយវភេទ ។ បាក់តេរីឈ្មោះ ជួយរារាំងបាក់តេរីដទៃទៀតដែលបម្រុង ចូលទៅយាយីនៅក្នុងប្រដាប់ភេទ ។ លើសពីនេះទៅទៀតវាជួយការពារសភាពអាស៊ីដ និង អាស៊ីដក្បុងនៅ ក្នុងប្រដាប់ ភេទទៀតផង ។ កំហាប់នៃអាស៊ីដ (PH) ទាំងពីរនេះគួរមានទាបជាង ៤.៥ ព្រោះ ប្រសិនបើមានខ្ពស់ជាងនេះ ចំនួននៃបាក់តេរីល្អត្រូវធ្លាក់ទាប ។ ផ្ទុយទៅវិញពពួក បាក់តេរីដទៃទៀតនឹងលូតលាស់ ហើយបង្កឱ្យរមាស់ ក្រហាយ និង មានសារធាតុ ហូរចេញពីប្រដាប់ភេទខុសប្រក្រតីដែលមានដើមចមពីការឆ្លងរោគ ឬ រលាក ។
ការលាងអវយវភេទ ៖ អ្វីដែលគួរចៀសវាងគឺមិនត្រូវលូកលាង ដល់ក្នុងប្រដាប់ភេទ និង គួរប្រើទឹកស្អាតទើបល្អបំផុត តែប្រសិនបើអ្នកចង់ប្រើ សាប៊ូគួរចៀសវាងសាប៊ូមានសមាសធាតុទឹកអប់ច្រើន ចេលងូតទឹកមានក្លិនទឹកអប់ឆួលខ្លាំង ឬ សារធាតុប្រឆាំងនឹងពពួកបាក់តេរីទាំងឡាយ ព្រោះវត្ថុទាំងអស់ នេះជាមូលហេតុនៃអាការរលាកក្រហាយផ្សេងៗ ។ ដូច្នេះយកល្អគួរប្រើត្រឹមតែ សាប៊ូដែលគ្មានសមាសធាតុទឹកអប់ទើបប្រសើរជាង ។ ក្រៅពីនេះក្នុងអំឡុងមាន ធ្លាក់រដូវអ្នកគួរលាងសម្អាតអវយវភេទឱ្យច្រើនជាងម្តងក្នុងមួយថ្ងៃ ។ នៅមាន ចំណុចដែលគួរយកចិត្តទុកដាក់មួយទៀត គឺបរិវេណចន្លោះទ្វារធំ និង ទ្វារមាស ព្រោះមេរោគពីទ្វារធំអាចបង្កបញ្ហាដល់ទ្វារមាស ។ ចុងក្រោយគេ គឺការសម្អាត ក្រោយពេលបន្ទោបង់លាមករួច អ្នកគួរចៀសវាងការសម្អាតពីទ្វារធំមករក ទ្វារមាស ព្រោះទង្វើនេះប្រៀបដូច ទាញមេរោគពីទ្វារធំមករកទ្វារមាសយ៉ាង ដូច្នោះដែរ ៕