​សត្វ​សេះ​ស្នែង​មួយគូរ (Charlie The Unicorn) ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​ជាង​ដប់​លាន​ដុល្លារ​

, , Leave a comment

​សហរដ្ឋអាមេរិក ៖ ប្រភពពី​គេហទំព័រ​ពាណិជ្ជ​ម្ម​អន្តរជាតិ​មួយ​ឈ្មោះ អ៊ិន​ធើរ​នេ​ហ្ស៊ុ​នណល ប៊ើ​រ​ស៊័​រ​និ​ស​ថា​ម (International Business Time ) កាលពី​ប៉ុន្មាន​សបា្ដហ៍​កន្លងទៅ មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ អំពី​ការលក់​សត្វ​សេះ​ស្នែង​មួយ​នៅលើ​ប​ណ្ដោ​ញ​អ៊ី​ន​ធើ​ណេ​ត​។​

 

​បើ​យោងតាម​ប្រ​ភ​ព័ត៌មាន​ពី​គេហទំព័រ​បរទេស​ដដែល​នេះ​ឱ្យដឹងថា សមាជិក​ដែលជា​អ្នកលក់​នេះ បានធ្វើ​ការណែនាំ​សេះ​មួយគូរ មាន​អាយុ ៣ ឆ្នាំ និង​មួយទៀត​មាន​អាយុ ៥ ឆ្នាំ ព្រមទាំង​របៀប​នៃ​ការថែទាំ​ពួកវា​ដោយ​យក​ចិ​ត្ដ​ទុកដាក់​បំផុត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​សត្វ​សេះ​ស្នែង​មួយ​នេះ​មាន​ប្រ​ភ​ព​មកពី​អាមេរិក​ខាងជើង គឺ​ត្រូវបាន​បញ្ជា​ក់ដោយ NUBAA ដោយ​ត្រូវ​ដាក់លក់​ក្នុងតម្លៃ ៩២៥០០០ ដុល្លារ​។​

 

​ទោះជា​យ៉ាងណាក៏ដោយ​ពួកគេ​ដឹងថា នេះ​គ្រាន់តែ​ជា​ផលិតផល​កែច្នៃ​សម្រាប់​ដាក់​នៅលើ​ក្បាល​សេះ​ប៉ុណ្ណោះ មិនមែន​សត្វ​សេះ​ដុះ​ស្នែង​មួយ​ពី​កំណើត​នោះទេ​ ។ តែ​វា​ត្រូវបាន​គេ​ចាត់ទុកថា​ជាស​ត្វ​នាំ​លាភ​សំណាង នៃ​វប្បធម៌​លោកខាងលិច ក៏ដូចជា​វប្បធម៌​លោក​ខាងកើត​ដែរ​។ ដូ​ច្នេះ​ហើ​យ​​នៅពេលដែល​មានការ​បង្ហោះ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​សត្វ​សេះ​ស្នែង​មួយ គឺ​បានទទួល​នូវ​ការចាប់អារម្មណ៍​ពី​មនុស្ស​ជាច្រើន​៕

unicorn1

two-unicorns 

 

Leave a Reply

(*) Required, Your email will not be published