ទើប​មកដល់​ស្រុក​ខ្មែរ មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្លាប់​ដោយ​គ្មាន​មូលហេតុ​

, , Leave a comment

រាជធានី​ភ្នំពេញ  ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈដែល​ជនជាតិ​បរទេស​ម្នាក់​ត្រូវបាន​ដេកស្លាប់​ក្នុង​បន្ទប់​នៃ​វិឡា​ដ៏​ស្តុកស្តម្ភ​មួ​យ​ក​ន្លែង​ដោយ ពុំ​ដឹង​មូលហេតុ​ច្បាស់លាស់ ។ ហេតុការណ៍​នេះ​បាន​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​១០ ខែមករា ឆ្នាំ ២០១៤ ស្ថិត​ចំណុច​វីឡា​លេខ​៤៣ ផ្លូវ​លេខ​៤៦៦ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

 

​យោងតាម​សម្តី​ស្ត្រី​ដែលជា​អ្នកបម្រើ​ក្នុង​វិឡា​ខាងលើ​បាន​ឲ្យ​ដឹងថា ជនជាតិ​បរទេស​រូបនេះ​ជា​ជនជាតិ​អាមេរិកាំង មានឈ្មោះ Scott Jason Kelly អាយុ​៤៤​ឆ្នាំ បាន​មកដល់​ស្រុក​ខ្មែរ​ប្រមាណ​ជិត​មួយ​សប្តាហ៍ ហើយ​បានមក​ស្នាក់នៅ​ក្នុង​វីឡា​កើតហេតុ​ជាមួយ​ពូ​បង្កើត​របស់គេ លុះ​ពេលព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ ២០១៤ ជនជាតិ​បរទេស​ខាងលើ​បាន​និយាយប្រាប់​គាត់​ថា ថ្ងៃស្អែក​គាត់​នឹង​ទៅ​ដើរលេង​កម្សាន្ត​នៅឯ​ប្រទេស​ថៃ​ចំនួន​៥​ថ្ងៃ​ទើប​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ ។​

 

​ប្រភព​ដដែល​បន្តថា ក្រោយពី​បាន​ប្រាប់​រួចរាល់​គាត់​បាន​ឡើង​ទៅលើ​វិឡា​ចូល​គេង​ក្នុង បន្ទប់​ជាន់​ទី​១ បាត់​តែម្តង ដោយ​ពុំ​ឃើញ​ចុះមក​ក្រោម​វិញ​ឡើយ ។ លុះដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដ​ដែរ ក្រុម​មិត្តភក្តិ​សាច់ញាតិ​មានការ​សង្ស័យ​មិនឃើញ​ជនជាតិ​បរទេស​ខាងលើ ចុះមក ក្រោម​ក៏​នាំគ្នា​ឡើងទៅ​មើល​ក្នុង​បន្ទប់ ស្រាប់តែ​ប្រទះឃើញ​ជនរងគ្រោះ​ដេក​ស្តូកស្តឹង​នៅលើ​គ្រែ​ក្នុង បន្ទប់ ។ ភា្ល​មៗ​នោះ​ក្រុម​សាច់ញាតិ​បាន​ស្រែកហៅ​អ្នកជិតខាង​៣​ទៅ ៤​នាក់​ឲ្យ​ចូលមក​ជួយ​លើក​ជនរងគ្រោះ​ចុះទៅ​ដី ដើម្បី​ដឹកយក​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ ។ ប៉ុន្តែ​ខណៈ​លើក​ជនរងគ្រោះ​ដល់​ក្រោម គ្រូពេទ្យ​ក៏បាន​មកដល់​ផ្ទះ រួច​ពិនិត្យមើល​ទើប​ដឹងថា​ជនជាតិ​ខាងលើ​បាន​ស្លាប់បាត់​បង់ជីវិត ប្រហែល​ជាង​១​ម៉ោង​ទៅហើយ ។​

 

​ក្រោយ​ដឹងថា​ជនជាតិ​បរទេស​ខាងលើ​ស្លាប់បាត់​បង់ជីវិត​នោះ ម្ចាស់ផ្ទះ​បាន​ព្យាយាម​លាក់បាំង​ព័ត៌មាន​មិន​រាយការណ៍​ប្រាប់​សមត្ថ កិច្ច​មូលដ្ឋាន​ឡើយ ព្រោះ​ខ្លាច​បែកការណ៍ នឹង​មានរឿង​វែងឆ្ងាយ ។ ប៉ុន្តែ​ទោះបីជា​ក្រុម​សាច់ញាតិ​ព្យាយាម​លាក់​យ៉ាងណាក៏ដោយ នៅតែ​នគរបាល​មូលដ្ឋាន​បានទទួល​ព័ត៌មាន​ពី​អ្នកជិតខាង ទើប​សមត្ថកិច្ច​នាំគ្នា​មក​ពិនិត្យ​ដល់​កន្លែងកើតហេតុ ដើម្បី​ចង់ដឹង​មូលហេតុ​ឲ្យ​បាន​ច្បាស់​។​

 

​សាកសព​ជនជាតិ​បរទេស​ខាងលើ​ស្លាប់ សមត្ថកិច្ច​ពុំទាន់​បង្ហាញថា ស្លាប់​ដោយសារ​មូលហេតុ​អ្វី ឡើយ ព្រោះ​សាកសព​ខាងលើ​ពិបាក​ក្នុង​ការធ្វើ​កោ​សល្យវិច័យ នឹង​ពិនិត្យ​ដោយសារ​វេលា​ម៉ោង​៦​ជនជាតិ​ដាច់ខ្យល់​ស្លាប់ ហើយ​ក្រុម​សាច់ញាតិ​មិន​រាយការណ៍ បែរជា​លើក​សាកសព​ចេញពី​ក​ន្លែង​កើតហេតុ ដូច្នេះ​ធ្វើ​ឲ្យ​ពិបាក​ដល់​សមត្ថកិច្ច​ក្នុងការ​ស្រាវជ្រាវ នឹង​កំណត់​មុខ​សញ្ញាណ​ថា​ជនជាតិ​ខាងលើ​ស្លាប់​ដោយ​ជំងឺ ឬក៏​ស្លាប់​ដោយសារ​គេ​ធ្វើឃាត ឬក៏​ស្លាប់​ដោយសារ​ធ្វើអត្តឃាត​ខ្លួនឯង​ឬ​យ៉ាងណា​នោះទេ ៕

11-1-2014 (1) 11-1-2014 (1) 11-1-2014 (2)

 

Leave a Reply

(*) Required, Your email will not be published