សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​

, , Leave a comment

​រាជធានី​ភ្នំពេញ  ៖ ជនសង្ស័យ​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ករណី​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ។ កា​រ​ចា​ប់​​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១០ ខែមករា ឆ្នាំ ២០១៤ ស្ថិតនៅ​ក្រុមទី​៣២ ភូមិ​៥  សង្កាត់ ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​

 

​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​មានឈ្មោះ ពេជ្រ ភារ​ម្យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​តា​ឡី ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេ​ត្ត​ក​ណ្តាល និង​ឈ្មោះ ឃីម រុន ភេទ​ស្រី អាយុ​២៣​ឆ្នាំ  ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​ព្រះមុនីវង្ស ក្រុមទី​៣២ ភូមិ​៥  សង្កាត់ ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​

 

​យោងតាម​ប្រភពពី​សមត្ថកិច្ច​ថា មុន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន ខណៈ​កំពុង​ជិះ​​ម៉ូតូ​ល្បាត ក៏​ប្រទះឃើញ​ជនសង្ស័យ​ទាំង​២​នាក់​ឈរ​នៅ​ទី​ងងឹត ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​សមត្ថកិច្ច​ក៏​ចូលទៅ​សួរនាំ ប៉ុន្តែ​ពួកគេ​បាន​រត់ ត្រូ​វ​បាន​សមត្ថកិច្ច​នាំ​គ្នា​ព័ទ្ធ​ចាប់បាន​ជនសង្ស័យ​ភ្លាមៗ​តែម្តង  នឹង​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​២​កញ្ចប់​តូច និង​ឧបករណ៍ ប្រើ​គ្រឿងញៀន​មួយចំនួនទៀត ។​

 

​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​កសាង​សំណុំ​បញ្ជូន​ខ្លួន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ ដ្ឋា​ន​នគរបាល​ខណ្ឌ ចំការមន ដើម្បី​រង់ចាំ​បញ្ជូន​បន្តទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕

11-1-2014

 

Leave a Reply

(*) Required, Your email will not be published