ទស្សនៈ​ជុំវិញ​បញ្ហា ទេព សម្ផស្ស ស្រើបស្រាល​ជាមួយ​ហ្វីលីពីន​ទាំង​ក្នុង​អាងទឹក និង​លើ​គ្រែ (វីដេអូ)

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ទន្ទឹមនឹង​ទឹកភ្នែក​ហូរ​ស្រក់​គ្មាន​ស្រាកស្រាន្ដ​ក្នុង​កាយវិការ​សម្ដែង​ខ្សែ​វីដេអូ​ភាគ​រឿង “​ជីវិត​នាង​រក្សា​” នៅ​កញ្ចក់​ទូរទស្សន៍ MYTV នោះ​តួអង្គ​ឯក​នាង​រក្សា កញ្ញា ទេព សម្ផស្ស បានធ្វើឱ្យ​ទស្សនិកជន​ភ្ញាក់​យ៉ាង​ស្រឡាំងកាំង ជាមួយ​ការសម្ដែង​ស្រើបស្រាល​ស្ទើរ​អាក្រាតកាយ​ជា​មួ​យ​តួ​ប្រុស​ជនជាតិ​ហ្វីលីពីន ដែល​កាយវិការ​នោះ​ហាក់​ផ្ទុយស្រឡះ​ពី​ចរិត​ដែល​នាង​សម្ដែង​ក្នុង​រឿង “​ជីវិត​នាង​រក្សា​” នោះ​។ ប៉ុន្ដែ​កញ្ញា ទេព ស​ម្ផ​ស្ស​ អះអាងថា នោះ​ជាការ​សម្ដែង​វីដេអូ​ចម្រៀង​ឱ្យ​បរទេស​បើ​ឱ្យ​ខ្មែរ​ក៏​នាង​មិន​ហ៊ាន​ថត​ដល់​ម្ល៉ឹង​ដែរ​។​

 

​ខ្សែ​វីដេអូ​ភាគ​រឿង​ជីវិត​នាង រក្សា បាន​ស្ទួយ​ប្រជាប្រិយភាព​កញ្ញា ទេព សម្ផស្ស ឱ្យមាន​ការគាំទ្រ​ច្រើន​ពី​អ្នកទស្សនា ។ តួអង្គ​នាង​រក្សា សម្ដែង​ដោ​យ​​កញ្ញា ទេព សម្ផស្ស ជា​កូនកំព្រា​ដែល​ប្រឹង​តស៊ូ​ក្នុង​ជីវិត និង​ឆ្លងកាត់​នូវ​ឧបសគ្គ​ជាច្រើន​ដូចជា រង​នូវ​ការ​មាក់ងាយ ស្ទើរ​ពេញ​សាច់រឿង​ទាំ​ង​មូ​ល​​ធ្វើឱ្យ​នាង​បង្ហូរទឹកភ្នែក​ស្ទើរ​ហួត​រីង​ពី​ខ្លួន​។​

 

​នាង​បាន​អះអាងថា រឿងនេះ​ខ្ញុំ​សម្ដែង​ចូល​តួ​បានល្អ​ណាស់ ពិសេស​ឈុត​ឆាក​កម្សត់ៗ បង្ហូរទឹកភ្នែក នោះ​ក៏​ព្រោះតែ​សាច់រឿង​ទាំងមូល វា​ត្រូវ​នឹង​ខ្សែជីវិត​ពិត​របស់ខ្ញុំ​នៅ​ខាងក្រៅ ។ នាង​ពោល​ពាក្យ​ទាំង​អួលអាក់​ថា ខ្ញុំ​ជា​កូនកំព្រា​ឪពុក​តាំងពី​ខ្ញុំ​នៅ​តូច ខ្ញុំ​រកស៊ី​ចិញ្ចឹម​ម្ដាយ និង​ប្អូន​ដើរ​ស៊ីឈ្នួល​លា​ងចាន រត់​តុ ប៉ុន្ដែ​ពេល​ខ្ញុំ​ក្លាយខ្លួនជា​សិល្បៈ​ហើយ រកលុយ​បាន​ច្រើន​គួរសម និង​មុនពេល​កុងត្រា​ថត​រឿង​ជីវិត​នាង​រក្សា​នេះ​មិនបាន​ប៉ុន្មាន​ម្ដា​យ​​ខ្ញុំ​ក៏​ស្លាប់ចោល​ខ្ញុំ ។ លុះ​មិនបាន​ប៉ុន្មាន​ជីតា​ខ្ញុំ​ក៏​ស្លាប់ចោល​ខ្ញុំ​ទៀត​ហេតុនេះ​អារម្មណ៍​ខ្ញុំ​ដិត​ជាប់​នូវ​ភាព​កម្សត់​នោះ​កាន់តែខ្លាំង​ទើប ខ្ញុំ​សម្ដែង​បា​ន​ល្អ ​។​

 

​ប៉ុន្ដែកញ្ញា ទេព សម្ផស្ស អះអាងថា ភាព​កម្សត់​នៅក្នុង​សាច់រឿង​ជីវិត​នាង​រក្សា​នេះ នៅ​មិន​ដល់​ជីវិត​នាង​ខ្ញុំ​ខាងក្រៅ​ទេ នៅក្រោម​ខ្លាំងណាស់ ។ គ្រា​​ដែល​កំពុងតែ​ធ្វើឱ្យ​មហាជន ដែល​បាន​ទស្សនា​ខ្សែ​ភាព​ភាគ​រឿង ជីវិត​នាង​រក្សា និង​ម្នាក់ៗ​ពោល​ពាក្យ​ស្រឡាញ់​អាណិត​នាង​មិន​ដាច់​ពី​មាត់​នោះតារា​ទឹកភ្នែក​រូបនេះ​បែរជា​លេច​វត្ដ​មាន​យ៉ាង​សិច​ស៊ីក្នុង​វីដេអូ ចម្រៀង​ហ្វីលីពីន ជា​ភាសា​អង់គ្លេស​ចំណងជើង​ថា He Ain't Gotta Know ក្នុង​សម្លៀកបំពាក់​សិច​ស៊ី និង​កាយវិការ​ស្រើបស្រាល ដែល​ផ្ទុយ​ពី​ចរិត​សម្ដែង​ក្នុង​រឿង​ជីវិត​នាង​រក្សា​នោះ​ទាំងស្រុង​។​

 

​អ្នក​ដែល​បាន​ទស្សនា​វីដេអូ​ចម្រៀង​នោះ​មួយចំនួន​ក៏បាន​ប្រៀបធៀប​ពី​កម្រិត នៃ​ភាព​សិច​ស៊ី​រវាង​នាង ទេព សម្ផស្ស ថា ខ្លាំងក្លា​ជាង​តារាចម្រៀង ឆៃលី ដា​ឡែ​ន គ្រា​ដែល​ចេញទៅ​សម្ដែង​នៅ​អាមេរិក​ទៅទៀត​។​ ​បកស្រាយ​ពី​ការ សម្ដែង និង​សម្លៀកបំពាក់​ក្នុង​ចម្រៀង​បរទេស​នេះ តារា​ទើប​រះ​ថ្មី​វ័យ​២៣​ឆ្នាំ​សារភាពថាៈ “​ការពិត​មុនដំបូង​ខ្ញុំ​ក៏​មិន​ហ៊ាន​សម្ដែង​បែបនេះ​ដែរ ដោយ​ខ្ញុំ​គិតថា ខ្ញុំ​ជា​កូន​ខ្មែរ ក៏​ខ្លាច​ប៉ះពាល់​ដែរ ប៉ុន្ដែ​ដោយសារ​មិ​ត្ដ​ភក្ដិ​ខ្លះ​ថា នេះ​ជា​បទ​បរទេស មិនមែនជា​បទ​ខ្មែរ មិន​អី​ទេ ទើប​ខ្ញុំ​សម្ដែង​”​។​

 

​នាង​លើក​ទស្សនៈ​ផ្ទាល់​ថា វា​មិនជា​ជ្រុល​ហួសហេតុ​ទេ ក្នុងការ​សម្ដែង​របស់​ខ្ញុំ​ពេលនោះ ត្រឹមតែ​ស្លៀកពាក់​ប៊ី​គី​នី និង​បញ្ចេញ​កាយវិការ​ចាប់ផ្ដើម​លើ​គ្រែ​បន្ដិច​នោះ នោះ​ជា​កាយវិការ​សិល្បៈ វា​មិនមែនជា​ការពិត​ទេ ប៉ុន្ដែ​នោះ​ក៏​មិនមែនជា​ចរិត​របស់ខ្ញុំ​ខាងក្រៅ​ដែរ​។ នាងបាន​បញ្ជាក់ថា កា​រ​ស​ម្ដែ​ង​​ក្នុង​បទ​ចម្រៀង​នោះ ខ្ញុំ​សម្ដែង​ជានា​រី​មាន​ប្ដី ប៉ុន្ដែ​ក្រោយមក​បាន​លួចលាក់​មាន​ស្នេហា​ជាមួយ​ជនជាតិ​ហ្វីលីពីន ។​

 

យ៉ាងណា នាង ទេព សម្ផស្ស ក៏បាន​ត្រៀមខ្លួន​ហើយ​ស្រេច​ចំពោះ​ពាក្យរិះគន់​ដែរ ដោយ​នាង​និយាយថា មិនមែន​ខ្ញុំ​មិនដឹង​មុន​ទេ គឺ​ខ្ញុំ​ដឹង​ហើយ​ថា មិនអាច​ចៀស​រួច​ទេ​ចំពោះ​ពាក្យរិះគន់​ចំពោះ​ខ្ញុំ​ថា ខ្ញុំ​ជា​ខ្មែរ​ភ្លេច​ប្រពៃណី​នោះ ប៉ុន្ដែ​ដូច​ខ្ញុំ​ប្រាប់​មុននេះ​ថា វា​មិនមែនជា​ការពិត​ទេ វា​ជាការ​សម្ដែង ។​
​ក្រៅពី​បញ្ជាក់ថា នេះ​ជា​លើកទីមួយ ដែល​នាង​សម្ដែង​ជាមួយ​តួ​ជនជាតិ​បរទេស ហើយក៏​ជាទី​មួយ​ដែល​នាង​ហ៊ាន​ថត​សិច​ស៊ី​ស្រើបស្រាល​ឡើង​គ្រែ​ជាមួយ តួ​ប្រុស​នោះ កញ្ញា ទេព សម្ផស្ស ក៏បាន​ប្រកាស​ផងដែរ​ថាៈ “​ខ្ញុំ​នឹងមិន​រាថយ​ទេ​ចំពោះ​ការសម្ដែង​បែបនេះ បើ​មានការ​គាំទ្រ​ច្រើន ខ្ញុំ​នឹង​សម្ដែង​បន្ដទៀត​នូវ​ឈុត​ឆាក​ស្រដៀងៗ​គ្នា​នេះ ប៉ុន្ដែ​បើ​រង​នូវ​ការរិះគន់​ច្រើន​នោះ​ខ្ញុំ​ក៏​មិន​ហ៊ាន​ដែរ ព្រោះ​ខ្លាច​ដូច​តារា​មុនៗ ឮថា​អ្នកខ្លះ​ខ្សត់​ការងារ​ព្រោះតែ​សម្ដែង​សិច​ស៊ី​បែបនេះ​ក៏មានដែរ​៕

11-1-2014 (1) 11-1-2014 (2)

 

Leave a Reply

(*) Required, Your email will not be published