​​ចំ​ណ​ត​រថ​យ​ន្ដ​​វិនិ​យោគ​​​ត្រ​ពាំ​ង​ផ្លុ​ង​របស់​ឧ​កញ៉ា ​លឹ​ម​ ​ហុ​ង​​​ឈា​ង ​យ​កលុយ​​ខុ​ស​​សៀ​វភៅ​​បន្ទុក​ និ​ង​គ្មា​ន​​​កា​រអ​ភិ​វឌ្ឍ​ន៍​

, , Leave a comment

​ខេត្ដ​កំពង់ចាម ៖ ចំណតរថយន្ដ​ផ្ទេរ ទំនិញ​របស់លោក​ឧក​ញ៉ា លឹម ហុង​ឈាង ឋិត​នៅ​តំបន់​ច្រកព្រំដែន សេដ្ឋកិច្ច​ពិសេស​ត្រញំងផ្លុង ក្នុងភូមិ​-​ឃុំ​ត្រញំងផ្លុង ស្រុក​ពញាក្រែក ខេត្ដ​កំពង់ចាមត្រូវបាន រង​កា​រិះគន់ថា​ដឹង​តែ​ពី​លុយ​តែ​គ្មាន​ការអភិវឌ្ឍន៍​អ្វី​ឡើយ​។ អាជីវករ​ជា​ម្ចាស់​ក្រុមហ៊ុន រថយន្ដឈ្នួល​ដឹកទំនិញ​ធំៗ មេការ អ្នក បើកបរ និង​កម្មករ​លើកដាក់​ទំនិញ និង អាជីវករ​លក់​គ្រឿង​ហូបចុក ដែល​បាន ជួល​ពី​លោក​ឧកញ៉ា លឹម ហុង​ឈាង បាន​រអ៊ូរថា ​បេន​របស់លោក​ឧកញ៉ា​ហេតុ អ្វី​មិន​រៀបចំ​ឱ្យបាន​ល្អ នៅពេល​មាន ភ្លៀង​ម្ដងៗ​បែក​ភក់ ទឹក​ដក់​ដូច​ថ្លុក​ក្របី គ្មាន អនាម័យ​ទាល់តែសោះ ព្រោះ​គ្មាន ប្រព័ន្ធ​លូបង្ហូរទឹក ។

 

​ប៉ុន្ដែ​ចំពោះ​ថ្លៃឈ្នួល សេវា​របស់​បេន​វិញ គឺ​គ្មាន​ចន្លោះ​ត្រង់ ណា​ទេ សូម្បីតែ​បត់ជើង​ក៏ត្រូវ​បង់ប្រាក់ ដែរ តែ​បេន​មិនបាន​រៀបចំ​កសាង​ឱ្យ បានល្អ​ទៅវិញ​ ។ អាជីវករ​អ្នកមាន រថយន្ដ​ដឹកទំនិញ​ធំៗ បានឱ្យដឹងថា ក្នុង​រថយន្ដ​១​គ្រឿង​ជួល​បេន​របស់ លោក​ឧកញ៉ា​តម្លៃ​២០០​ដុល្លារ​ក្នុង​១​ខែ បើ​ជួល​គិត​ជា​ថ្លៃ​តម្លៃ​៥​ម៉ឺន​រៀល ចំណែក​ដំបូល​កន្លែង​ខ្លះ​ធ្លុះ​មើលឃើញ​មេឃ កំដៅថ្ងៃ​ចាំង ដូច​ចត​កណ្ដាលវាល​ដែរ ។ ដោយឡែក បើ​ចត​កណ្ដាលវាល​មានតម្លៃ​១៥.០០០ រៀល​ក្នុង​១​ជើង ។ ក្រុម​អ្នករត់​រ៉ឺម៉ក​ក៏បាន​រិះគន់​ផងដែរ​ថា បើ​រ៉ឺម៉ក​ម៉ូតូ​វិញ​ត្រូវ បង់​ជូន​បេន​របស់លោក​ឧកញ៉ា​ចាប់ពី ៥.០០០​រៀល​ទៅ​២៥.០០០​រៀល​ក្នុង​១​ថ្ងៃ​។

14-11-2013

​អ្នកលក់ដូរ​គ្រឿង​ហូបចុក បានឱ្យដឹង​ដែរ ថា តូប​របស់​ពួកគាត់​ជួល​ក្នុង​មួយថ្ងៃ ១​ដុល្លារ ទឹក​ភ្លើង​គិត​ផ្សេង និង​ទឹក​១​ប៊ីដុង លក់​ឱ្យ​ពួកគាត់​តម្លៃ​៣០០​រៀល ។ ក្រុម កម្មករ​លើកដាក់​ទំនិញ​ក៏បាន​លួច​បង្ហើប ប្រាប់ឱ្យដឹង​ដែរ​ថា ចំពោះ​ពួកគាត់​ត្រូវ បង់​ភាគរយ​ឱ្យទៅ​ថ្លៃ​បេន​របស់លោក ឧកញ៉ា​១០.០០០​រៀល បើទោះបី​បាន តម្លៃ​ពលកម្ម​ប៉ុន្មាន​ក៏ដោយ ក្នុងការ​លី សែង​ផ្ទេរ​ទំនិញ​១​រថយន្ដ ។ ប្រភព​ព័​ត៌ មានបាន​លួចខ្សឹប​ទៀតថា សូម្បីតែ​ការ ចូល​បន្ទប់ទឹក​បត់ជើង​ក្នុង​ម្នាក់​តម្លៃ ៣០០​រៀល និង​មុជទឹក​តម្លៃ​៥០០​រៀល ។ មាន​សេចក្តីរាយការណ៍​ថា អាជីវករ​ដែល​ជួល​បេន​របស់លោក​ឧកញ៉ា លឹម ហុង​ឈាង ក្នុង​មួយថ្ងៃៗ​សរុប​ជា ទឹកប្រាក់​រាប់លាន​រៀល​នោះ តែ លោក​ឧកញ៉ា មិនបាន​រៀបចំកសាង បេន​ឱ្យ​បានល្អ​ស្អាត ជាពិសេស​កុំឱ្យ បែក​ភក់​យ៉ាង​នោះទេ៕

 

Leave a Reply

(*) Required, Your email will not be published