លោក សុខ សម្បត្តិ អ​ភិ​បា​ល​ខណ្ឌ​​ដូ​ន​ពេ​ញ មិ​ន​​ហ៊ា​ន​​​ហើ​ប​មាត់​​សង្វៀន​បញ្ជល់មាន់ និង​បន​ល្បែង​នៅមុខ​ហាង​បណ្តែត​ទឹក​ចតុមុខ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ល្បែង​ភា្ន​ល់​បញ្ជល់មាន់ និង​បន​ល្បែងស៊ីសង​ផ្សេងៗ​ទៀត ដំណើរការ​យ៉ាង​គគ្រឹក​គគ្រេង​ពុំទាន់​មានការ​ចុះបង្ក្រាប​ពី​សម​ត្ត​កិច្ច​ប៉ូលីស និង​សម​ត្ត​កិច្ច​ប៉េអឹម​ក្រោម​បញ្ជា​លោក សុខ សម្បត្តិ អភិបាលខណ្ឌ​ដូនពេញ ដឹកនាំ​កម្លាំង​បង្ក្រាប​នៅឡើយ​ទេ ដោយសារតែ​វា​ជា​ប្រភព​ចំ​ណូ​ល​របស់​សមត្ថកិច្ច​ថ្នាក់ក្រោម និង​រហូត​មាន​សមត្ថកិច្ច​ខ្លះ​ជា​ខ្នងបង្អែក​អោយ​វង់ល្បែង​ខាងលើនេះ ។​

 

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​១៦ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ នៅ​ខាងជើង​ជាប់​គល់ស្ពាន​ជ្រោយចង្វា បាន​លើក​ជា​សំណួរ​ថា ពេលណា​ទើប​លោក សុខ សម្បត្តិ អភិបាលខណ្ឌ​ដូនពេញ​ដឹកនាំ​កម្លាំង​ចុះទៅ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដុះ​ស្លែ​មេបន​ល្បែងស៊ីសង របស់​ឈ្មោះ អាង និង​ឈ្មោះ ធី ដែល​រំខាន​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ហើយ​មួយថ្ងៃៗ គេ​សង្កេតឃើញ​ក្រុម​អ្នកញៀន​ល្បែង​នាំគ្នា​ពពាក់ពពូន​ហ៊ោ​ក​ញ្ជ្រៀវស្រែក​អា​ឡូ​អា​ឡា តាម​ទំនើងចិត្ត​មិនដឹង​ជា​អាជ្ញាធរ​ខណ្ឌដូនពេញ ទទួលបាន​ផលប្រយោជន៍​ប៉ុន្មាន​ពីស​ង្វៀន​បញ្ជល់មាន់ ដុះ​ស្លែ​មួយ​នេះ​ទេ​ ។​

 

​ប្រជាពលរដ្ឋ​បាន​អះអាង​ទៀតថា សង្វៀន​បញ្ជល់មាន់ និង​បន​ល្បែងស៊ីសង​យ៉ាង​គគ្រឹកគគ្រេង​របស់​ឈ្មោះ អាង និង​ឈ្មោះ ធី បាន​រត់ការ​ប​ង់​លុ​យ​​ឲ្យ​មន្ត្រី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​សព្វគ្រប់​អស់ហើយ ទើប​គ្មាន​នរណា​ចុះបង្ក្រាប បើទោះបីជា​ប្រជាពលរដ្ឋ​ធ្លាប់បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខ​ណ្ឌ​ដូ​ន​ពេ​ញ ចុះទៅ​បង្ក្រាប​សឹង​រាប់​ភ្លេច​ទៅហើយ​ក៏ដោយ​ក៏​គ្មាន​នរណា​អើពើ​ ហើយ​ម្ចាស់​បន​ល្បែង​ជា​ជនជាតិ​យួន​បាន​បន្ត​ក្រអឺតក្រទម​មិនដែល​ក្រែ​ង​​ញញើត​ពី​ច្បាប់ទម្លាប់​នោះទេ ហើយ​ពេលខ្លះ​មេបន​ល្បែងស៊ីសង​ជនជាតិ​យួន​ទាំង​នោះបាន​ប្រាប់​ទៅ​សមាជិក​របស់​ពួកគេ​ថា បង់លុយ​អ​ស់​ហើ​យ​ គ្មាន​នរណា​ចុះមក​បង្ក្រាប​ទេ​។​

 

​ប្រជាពលរដ្ឋ​បាន​អះអាង​ទៀតថា វង់ល្បែង​ស៊ីសង​ទាំងនោះ​មាន​ដាក់​ភ្នាល់​លុយកាក់​ ដល់​ទៅ​រាប់លាន​រៀល​រាប់ពាន់​ដុល្លា​អ្នកខ្លះ​ពេល​ឈ្នះ​បាន​លុ​យ​សប្បាយ​រីកមុខ​ដូច​គ្រាប់​ជី ប៉ុន្តែ​ថ្ងៃ​ខ្លះ​ចាញ់ល្បែង​យ៉ាង​ស្ពឹក​មុខ​ទៅវិញ​រករឿង​ឈ្លោះ​វាយតប់​ប្រពន្ធ​កូន បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ហើយ​ខ្លះ​ទៀ​ត​លក់​ទ​ព្រ​សម្បត្តិ​ផ្សេងៗ​យកលុយ​ទៅ​សងបំណុល​ដោយសារតែ​វក់​នឹង​ល្បែងស៊ីសង​ទាំងនេះ​៕

10-1-2014

 

Leave a Reply

(*) Required, Your email will not be published