ប្រធាន និង​អនុប្រធាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ជួប​សំណេះសំណាល​អាជីវករ និង​សកម្មជន​បក្ស​នៅ​ខេត្តសៀមរាប (​វីដេអូ​)

, , Leave a comment

​ខេត្តសៀមរាប ៖ នា​ព្រឹក​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​សុក្រ ទី​១០ ខែមករា ឆ្នាំ​២០១៤​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា អនុប្រធាន បាន​អញ្ជើញ​ចុះ​ជួប​ជាមួយ​អាជីវករ និង​សមាជិក​បក្ស​របស់ខ្លួន ស្ថិតនៅក្នុង​ក្រុង​-​ខេត្តសៀមរាប​។​

 

​ការធ្វើដំណើរ​ដល់​ក្រុង​សៀមរាប​អង្គរ លោក សម រង្ស៊ី និង លោក កឹម សុខា បាន​ឈៀង​ចូលទៅ​សួរសុខទុក្ខ ក្រុមអាជីវករ​នៅក្នុង​ផ្សារលើ​ធំថ្មី​។ នៅក្នុង​ជំនួប​ជាមួយ​អាជីវករ​នេះ លោក សម រង្ស៊ី និង លោក កឹម សុខា ដែល ហែហម ដោយ​សមាជិក សមាជិកា និង​កង​អង្គរក្ស​ជាច្រើន​នាក់​ផង​នោះ មិនបាន​ថ្លែង​សារ​នយោបាយ​អ្វី​ក្រៅតែពី​ការសាកសួរ​សុខទុក្ខ​។​

 

​ក្រោយ​ការ​សំណេះសំណាល​សួរសុខទុក្ខ​ក្រុមអាជីវករ លោក សម រង្ស៊ី និង លោក កឹម សុខា ក៏បាន​បន្តដំណើរ​ទៅ​ជួប​សំណេះសំ​ណា​ល​ជាមួយ​សមាជិក សមាជិកា​បក្ស​របស់ខ្លួន​ជាច្រើន​រយ​នាក់ នៅ​ទីស្នាក់ការ​ស្ថិតក្នុង​ក្រុង​សៀមរាប​៕

10-1-2013

 

 

Leave a Reply

(*) Required, Your email will not be published