នាយិកា អង្គការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អតីត យុទ្ធជន​កម្ពុជា ត្រូវបញ្ជូន​ខ្លួន​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ពលករ​ទៅធ្វើ​ការ​ប្រទេស​កូរ៉េ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៤ ស្ត្រី​ម្នាក់​ដែល​បាន​តាំងខ្លួន​ជា​នាយិកា​អង្គការក្រៅរដ្ឋាភិបាល​មួយ​ឈ្មោះ អង្គការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អតីតយុទ្ធជន​កម្ពុជា ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បញ្ជូន​ទៅកាន់​សា​លា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ពលករ​ទៅធ្វើ​ការ​ប្រទេស​កូរ៉េ ។​

 

​ជនសង្ស័យ​មានឈ្មោះ​ឯក សំអឿន អាយុ​៥៩​ឆ្នាំ ស្នាក់​ផ្ទះ​លេខ​៥៨ ផ្លូវ​លេខ​៧៧ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

 

​ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ពលក​រ​បម្រុង​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​បាន​ឲ្យ​ដឹងថា កាលពី​អំឡុង​ខែតុលា ២០១៣ ក្រសួង​ការងារ និង​ប​ណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ប្តឹង​អ្នកស្រី​ ឯក សំអឿន ដែល​បាន​តាំងខ្លួន​ជា​នាយិកា​អង្គ​កា​រ​ក្រៅ​រដ្ឋា​ភិ​បា​ល​​មួយ​ឈ្មោះ អង្គការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អតីត យុទ្ធជន​កម្ពុជា ។​

 

​ជនសង្ស័យ​បានចាប់ផ្តើម​ប្រើ​ឧបាយកល​អូសទាញ​ប្រជាពលរដ្ឋ​ដោយ​អះអាងថា នឹង​អាចជួយ​ស្វែងរក​ការងារ​ឱ្យ​ពួកគេ​បានធ្វើ​នៅ​ប្រទេស​កូរ៉េ និ​ង​​បាន​ទំនាក់ទំនង​ទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​រៀបចំ​ឯកសារ​តាម​នីតិវិធី​ទៀតផង ហើយ​ធានាថា​មិន​លើសពី​៣​ខែ​ទេ ព​ល​ក​រ​នឹងត្រូវ​បានចេញ​ទៅធ្វើ​ការ​តាម​ការកំណត់​គ្រាន់តែ​តម្រូវឱ្យ​បង់​សេវា​ជើងសារ​ម្នាក់​ចំនួន​៣.០០០​ដុល្លារ​អាមេរិក​ជាមុនសិន ។​

 

​បន្ទាប់មក​អង្គការ​មួយ​នេះ​បាន​ប្រើប្រាស់​បុគ្គលិក​របស់ខ្លួន​ឱ្យធ្វើ​ការផ្សព្វផ្សាយ​ដល់​ថ្នាក់មូលដ្ឋាន​នៃ​ទីកន្លែង​ដែល​ប្រជាពលរដ្ឋ​រស់នៅ ដើម្បី​បាន​ប្រមូលប្រាក់​បន្ថែម​ហើយ​លើស​នេះ​ទៀត ស្ត្រី ឯម សំអឿន បានធ្វើ​ចុះកិច្ចសន្យា​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ឱ្យគេ​ជឿទុកចិត្ត និង​ប្រគល់​ប្រាក់​ឱ្យ​អង្គការ​ខ្លួន​ជា​បន្ត​ប​ន្ចា​ប់ រហូត​ប្រជាពលរដ្ឋ​ដែល​ជនរងគ្រោះ​ទាំងនោះ បានដាក់​ពាក្យបណ្តឹង​មកឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជួយ​ដោះស្រាយ​តែម្តងទៅ ៕

10-1-2014

 

Leave a Reply

(*) Required, Your email will not be published