ផ្ទុះ​រោងចក្រ​ផលិត​សារធាតុ​គីមី​នៃ​ប្រទេស​ជប៉ុន បានសម្លាប់​មនុស្ស​យ៉ាងតិច​៥​នាក់​

, , Leave a comment

​ប្រទេស​ជប៉ុន ៖ យ៉ាងហោចណាស់​មនុស្ស​៥​នាក់​ត្រូវបាន​ស្លាប់ និង​១៧​នាក់​ផ្សេងទៀត​បានទទួល​រងរ​បួស នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​ជប៉ុន​​ក្នុង​រោងចក្រ​គីមី​មួយកន្លែង​ស្ថិតនៅ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​នៃ​ប្រទេស​ជប៉ុន ។ ហេតុការណ៍​ផ្ទុះ​កើតឡើង​នៅពេល​រសៀល​ក្នុង​រោងចក្រ​ចម្រាញ់​សា​រ​ធា​តុ​​គីមី Mistubihi ស្ថិតក្នុង​ទីក្រុង​Yokkaichi ខេត្ត Mie ចម្ងាយ​ពី​ទីក្រុង​តូ​ក្យូ​៣៥០​គីឡូម៉ែត្រ ។ នេះ​បើ​យោងតាម​គេហទំព័រ​របស់​ប្រទេស​អង់គ្លេស​មួយ​ឈ្មោះ អូ​រ៉េ​ង​ជឺ​រ ដែល​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​នេះ ។

 

​រោងចក្រ​ដែល​ជួប​ឧបទ្ទវហេតុ​នោះ​ឈ្មោះថា មី​តស៊ូ​ប៊ី​ស៊ី មាន​ទីតាំង​ក្នុង​ក្រុង​យ៉ូ​ក​កា​ឈី មាន​ចម្ងាយ​ប្រមាណ​៣៥០​គីឡូម៉ែត្រ​ពី​ក្រុង​តូ​ក្យូ​។ ​តាម​របាយការណ៍​ជាបឋម​ក្រុម​អភិរក្ស​ជួសជុល​បានធ្វើ​ការសម្អាត​ឧបករណ៍​ផ្លាស់ប្តូរ​កម្តៅ ត្រូវ​ប្រើប្រាស់​ក្នុង​ការផលិត​សារធាតុ Silicon ពេល​ការផ្ទុះ​កើតឡើង ។ ប៉ុន្តែ​មូលហេតុ​បណ្តាល​ឲ្យ​ផ្ទុះ​កំពុង​ស្រាវជ្រាវ​នៅឡើយ ។​

 

​រោងចក្រ​ខាងលើ​បាន​ផលិត​សារធាតុ Polime និង​សារធាតុ​ជាច្រើន​ផ្សេងទៀត​ដែល​ងាយ​នឹង​ហើរ ដូចជា​សារធាតុ អ៊ី​ដ្រុ​ក​ស៊ី​ល និង​សារធាតុ​ក្លរ ជាដើម ។ អ្នកគ្រប់គ្រង​នៅ​ទីនោះ​បាន​ឲ្យ​ដឹងថា អណ្តាតភ្លើង​ឆាបឆេះ​ក្នុង​រយៈពេល​ប្រមាណ​១០​នាទី​ប៉ុណ្ណោះ គឺ​ក្រុម​ពន្លត់​អគ្គិភ័យ​គ្រប់គ្រង​បាន​ភ្លាមៗ ។ រោងចក្រ​ផលិត​គី​មិ​ខាងលើ ជា​សាខា​របស់​ក្រុមហ៊ុន Mitsubishi មាន​ឯកទេស​ផលិត​សារធាតុ​សម្រាប់​ប្រើ​ប្រាក់​ក្នុង​វិស័យ​ឧស្សាហកម្ម​អេ​ឡិច​ត្រូ​និ​ច ៕

bskyb_image_281235_v2_japan_edit_3_1_400x240

 

Leave a Reply

(*) Required, Your email will not be published