ប្រទេសបារាំង ៖ កិច្ចព្រមព្រៀងរវាងប្រទេសជប៉ុន និងប្រទេសបារាំងបានកើតមានក្នុងពេលចេញសេចក្តីថ្លែងការរួមគ្នា បន្ទាប់ពីមានការពិភាក្សាស្តីពីបញ្ហាសន្តិសុខរវាងប្រទេសទាំងពីរក្នុងក្រុងប៉ារីស ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរបស់គេហទំព័រ ឆាណេលញូអេស៊ា ដែលបានចុះផ្សាយកាលពីព្រឹកមិញនេះ ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសបារាំងនិងជប៉ុនបានអះអាងថា គណៈកម្មការនេះបង្កើតឡើងដើម្បីសម្រួលឲ្យពាណិជ្ជកម្មអាវុធយោធា ប្រើប្រាស់សម្រាប់កិច្ចការការពារជាតិមានតម្លៃថោកជាងនេះ។
ភាគីទាំងពីរបានអះអាងអំពីសារៈសំខាន់នៃការលុបបំបាត់ភាពតានតឹង ក្នុងតំបន់អាស៊ីខាងកើតនិងសារៈសំខាន់នៃការដោះស្រាយបញ្ហាមិន ចុះសម្រុងគ្នា តាមរយៈការចរចាផ្អែកតាមច្បាប់អន្តរជាតិ។
ភាគីទាំងពីរបានរៀបចំសន្និសីទសារព័ត៌មានរួមគ្នា បន្ទាប់ពីពិភាក្សាគ្នា។ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Fumio Kishada បាននិយាយថា កិច្ចប្រជុំនេះគឺផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការសន្តិសុខ។ រដ្ឋមន្ត្រីក្រសួងការបរទេសបារាំងលោក Laurent Fabius បាននិយាយថា កិច្ចចរចានេះនឹងជំរុញឲ្យមានការចំណងទាក់ទងទ្វេភាគីនិងឈានដល់ ទំនាក់ទំនងក្នុងកម្រិតថ្មី៕