ខេត្ត​ត្បូងឃ្មុំ​លេច​ជា​រូបរាង ក្រោម​ការ​សាទរ និង​រិះគន់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​ស្រុក​ត្បូងឃ្មុំ ត្រូវបាន​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជណាចក្រ​កម្ពុជា​បាន​ឡាយព្រះហស្តលេខា ក្លាយជា​ខេត្ត​ថ្មី​មួយ ដែល​បំបែក​ចេញពី​ខេត្តកំពង់ចាម ដែលមាន​ចំណុះ​ក្រុង​សួង ស្រុក​ត្បូងឃ្មុំ ស្រុក​ក្រូចឆ្មា ស្រុក​តំបែរ ស្រុក​ពញ្ញាក្រែក និង ស្រុក​មេមត់ ត្រូវបាន​សាទរ​ពី​សំណាក់​ប្រជាពលរដ្ឋ ។ ជាក់ស្តែង​ទំព័រ​របស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ដែលមាន​រូបថត​របស់​សម្តេច​តេ​ជោ​សែន មាន​ឈ្មោះ ថា Samdech Hun Sen, Cambodian Prime Minister បាន​សូម​ស្វា​គម​ចំពោះ​ខេត្ត​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម ៖

 

​ខេត្ត​ត្បូងឃ្មុំ​
​ដោយសារ​កំណើន​ប្រជាពលរដ្ឋ​កាន់តែ​កើនឡើងៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ រាជរដ្ឋាភិបាល​បានសំរេច​បង្កើត​ខេត្ត​ថ្មី​មួយទៀត​ឈ្មោះថា ខេត្ត​
​ត្បូងឃ្មុំ ដែលជា​អតីត​ស្រុក​ត្បូងឃ្មុំ នៅក្នុង​ខេត្តកំពង់ចាម ។​
​ខេត្ត​ថ្មី​នេះ​មាន ក្រុង​សួង ស្រុក ត្បូងឃ្មុំ ស្រុក​ក្រូចឆ្មា ស្រុក តំបែរ ស្រុក ពញ្ញាក្រែក និង ស្រុក មេមត់ ។
​សូម​ស្វា​គម​ចំពោះ​ខេត្ត​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

101-2014

 

Leave a Reply

(*) Required, Your email will not be published