ប្រទេសឥណ្ឌា ៖ រូបភាពមួយសន្លឹកនៃជីវិតរស់នៅលើគំនរសំរាម ត្រូវបានគេយកមកបង្ហោះលើបណ្តាញសង្គម Reddit កាលពីពេលថ្មីៗនេះ ដោយសណ្ឋានបុរសម្នាក់ស្លៀកខោអាវរហែករយ៉េរយ៉ៃ មុខឡើងក្រហម ស្បែកក្បាលដំប៉ៅរបកស្បែក ដោយអ្នកនិយមលេងអនឡាញខាងលើ បញ្ចេញមតិថា វាមិនមែនកើតឡើង ដោយសារតែភេវរកម្មនោះទេ។ដោយរូបភាពដ៏ភ័យខ្លាចនេះបានធ្វើឲ្យមនុស្សជាច្រើនចង់ដឹងចង់ឃើញទៅវិញ។ នេះបើយោងតាមគេហទំព័រ fairfaxunderground ដែលបានចុះផ្សាយកាលពីថ្ងៃទី៤ ខែមករា កន្លងទៅនេះ។
តាមរបាយការណ៍បានបញ្ជាក់ឲ្យដឹងថា រូបភាពនេះត្រូវបានគេបង្ហោះដំបូងដោយបុរសម្នាក់ដែលមកពីប្រទេសឥណ្ឌា ។ ប្រភពនេះបានបញ្ជាក់ថា ដោយសារតែមិនទទួលបានសេវាកម្មថែរក្សាសុខភាពគ្រប់គ្រាន់ ទើបធ្វើឲ្យបុរសរូបនេះមើលទៅដូចជាខ្មោចខ្មៅ( zombie) តែម្តង ។ តែទោះជាយ៉ាងណាប្រភពព័ត៌មានផ្សេងទៀតបានអះអាងថា វារឿងមិនពិតនោះទេ ដោយធាតុពិត រូបភាពនេះ វាគ្រាន់តែជាឯកសារអប់រំមួយតែប៉ុណ្ណោះ ដែលធ្វើឡើងនៅក្នុងប្រទេសហៃទី ៕