ចោរ​គាស់​ទូដែក​ក្នុង​រោងចក្រ​ហ្គោល​ហ្វេ​ន ប្រមូល​យកលុយ​អស់​មួយចំនួន​នៅ​ស្រុក​ស្អាង អាចជា​រនុកក្នុង​

, , Leave a comment

​ខេត្ដ​កណ្ដាល ៖ រោងចក្រ​កាត់ដេរ​យីហោ​ហ្គោល​ហ្វេម ដែលមាន​ក្រុម​សន្តិសុខ​ជាច្រើន​នាក់​យាម​ការពារ​ទាំងថ្ងៃទាំងយប់​នោះ  ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​ចូលទៅក្នុង​កា​រិ​យា​ល័​យ​គ​ណ​នេ​យ្យ ធ្វើ​សកម្មភាព​គាស់​ទូដែក​ដាក់​លុយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៤ ។ ករណីនេះ​ត្រូវបាន​គេ​សង្ស័យថា​ខ្មោច​ក្នុង​ជា​អ្នក​ឲ្យ​ដៃ​ខ្មោច​ក្រៅ ។​

 

​តាម​ប្រភព​ព័​រ៌​មាន​ពី​រោងចក្រ​ហ្គោល​ហ្វេម ឲ្យ​ដឹងថា ក្រុមចោរ​តែ​មិនដឹងថា​មាន​ចំនួន​ប៉ុន្មាន​នាក់​ទេ បាន​លបចូល​ក្នុង​រោងចក្រ​កាត់ដេរ​ហ្គោល​ហេ្វ​ម កាលពី​យប់​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៤ ក្នុង​គោលដៅ​គាស់​ទូដែក​ដាក់​លុយ​សម្រាប់​បើក​ឲ្យ​កម្មករ នៅ​ថ្ងៃទី​១០ ខែមករា ខាងមុខនេះ​។ ក៏ប៉ុន្តែ​ការប៉ុនប៉ង​ក្នុងការ​គាស់​ទូដែក​នោះ​មិនបាន​សម្រេច​ទេ​។ ជនសង្ស័យ ក៏​បង្វែរ​គោលដៅ ទៅ​គាស់​តុ​របស់​បុគ្គលិក​ជនជាតិ​ចិន ហើយ​បាន​លួច​លុយ ប្រមាណ​ជាជាង ២.០០០ ដុល្លារ​អាមេរិក និង​សម្ភារៈ​មួយចំនួនទៀត​។​

 

​តាម​ការរៀប​រាប់រប​ស់​សន្តិសុខ​រោងចក្រ​មក​បញ្ជាក់ថា លុះ​ព្រឹក​ឡើង​ថ្ងៃទី​៩ មករា ក៏មាន​ការភ្ញាក់ផ្អើល​ឆោឡោ​ឡើង​ពេញ​ក្នុង​រោងចក្រ ខណៈពេល​ថៅកែ​រោងចក្រ​បង្គាប់​ឲ្យ​ផ្នែក​រដ្ឋបាល គណនេយ្យ រៀបចំ​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​នោះ​។  ភ្លាមៗ​នោះ​ភាគី​រោងចក្រ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះមក​ពិនិត្យ និង​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ក្រុម​ជនសង្ស័យ ដើម្បី​នាំខ្លួន​យកមក​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់​៕

9-1-2014 (1) 9-1-2014

 

Leave a Reply

(*) Required, Your email will not be published