ពេល​តណ្ហា​ឡើងដល់​កម្រិត ភ្លេចខ្លួន ចាប់​ក្មេងស្រី​រំលោភ សមត្ថកិច្ច​តាម​ចាប់ខ្លួន​

, , Leave a comment

​ខេត្តបាត់ដំបង ៖ កុមារី​ម្នាក់​ត្រូវបាន​ជន​ល្មោភកាម ធ្វើ​សកម្មភាព​ច្របាច់​.​ក រហូត​សន្លប់​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ តែ​មិនបាន​សម្រេច ។ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នោះបាន​កើតឡើងកាលពី​យប់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៤ នៅក្នុង​គុម្ពោធ​ព្រៃ​មួយកន្លែង​ក្នុងភូមិ​បឹង​ធុង ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​

 

​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​នោះ​មានឈ្មោះ ឈុន ឡេវ អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ភូមិ​-​ឃុំ​ខាងលើ ។ ចំណែក​កុមារី​រងគ្រោះ​ស្នាក់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​ដែរ​។​

 

​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​ឈ្មោះ​ឡង់ ចា​ន្នី អាយុ​២៨​ឆ្នាំ បាន​បញ្ជាក់ថា នៅ​ល្ងាច​ថ្ងៃកើតហេតុ​គាត់​បាន​នាំ​កូនស្រី ទៅ​មើល​គេ​រាំ​ធុងបាស នៅ​ចុង​ភូមិ គឺ​នៅពេលនោះ​កូនស្រី​របស់គាត់​បានរ​ត់​លេង​នៅ​ជុំវិញ​បរិវេណ​នោះ ប៉ុន្តែ​មួយប៉ប្រិចភ្នែក​ស្រាប់តែ​បាត់​កូន​ប៉ុន្តែ​គាត់​មិនបាន ចាប់អារម្មណ៍​ទេ ដោយ​គិតថា​កូនស្រី​របស់គាត់​រត់​លេង​ជាធម្មតា​។ មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​ឃើញ​កូនស្រី​រត់ចេញ​ពីក្រោយ​ភូមិ​មកវិញ ដោយនៅ​ដៃ​មាន​កាន់​រ៉ូ​ប​ដែល​ដាច់​រហែក​ពាក់កណ្ដាល​ដោយ​យំ​សស្រាក់ និង​មាន​ស្នាម​នៅ​បំពង់​.​ក ព្រមទាំង​មាន​រង​ឈាម​នៅជាប់​គ្រាប់ភ្នែក​ទាំងសងខាង​ផង ដោយមាន​ការសង្ស័យ​ក៏​នាំ​កូន​ទៅផ្ទះ​ដើម្បី​ត្រួតពិនិត្យ​មើល​នៅលើ​ប្រដាប់ភេទ ប៉ុន្តែ​ពុំមាន​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ទើប​អ្នកស្រី​សម្រេចចិត្ត​នាំ​កូនស្រី​ចូលទៅ​ដាក់ពាក្យ​បណ្ដឹង​។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជំនាញ​កុមារី​រងគ្រោះ​បាន​រៀបរាប់ថា ពេលដែល​នាង​កំពុង​រត់​លេង​ស្រាប់តែ​ពូ​ម្នាក់​ឈ្មោះ ឈុន​ឡេវ អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​នេះដែរ បាន​ហៅ​នាង​ឲ្យ​ទៅយក​លុយ តែ​នាង​មិន​ព្រម​ក៏​ចាប់ដៃ​អូស​ទៅក្នុង​ព្រៃ​ក្រោយ​ភូមិ​ចម្ងាយ​ប្រហែល​២៥០​ម៉ែត្រ ពី​ផ្ទះ​ហើយ​បាន​ខ្ទប់មាត់​ព្រមទាំង​ចាប់​ហែក​រ៉ូ​ប​ដែល​នាង​ស្លៀក​ហែក​ដាច់ ពាក់កណ្តាល​ដោយ​ស្រាតខោ​លី​អូ​នាង​ចេញពី​ខ្លួនប្រាណ​ផង ។ នៅពេលនោះ​គាត់​បាន​ឡើង​គ្របពីលើ​ទាំង​ស្លៀកខោ​ប៉ុន្តែ​ពេលដែល​នាង​ខំ​រើបម្រះ​ខ្លាំងពេក​គាត់​ក៏​ច្របាច់​.​ក នាង​រហូតដល់​លែង​ដឹងខ្លួន​រយៈពេល​តែ​ប៉ុន្មាន​នាទី​តែប៉ុណ្ណោះ​ពេលដែល​ដឹងខ្លួន​ឡើងវិញ ដោយ​មិនឃើញ​ពូ ឡេវ ផង​នាង​បាន​រើសយក​រ៉ូ​ប​ដែល​ដាច់​រត់​យំ​ទៅរក​ម្តាយ​នៅ​កន្លែង​រាំ​ធុងបាស​វិញ​ដោយ​បន្សល់ទុក​លី​អូ​នៅនឹងកន្លែង​កើតហេតុ​។​

 

​ជនសង្ស័យ​ជា​អតីត​អ្នកទោស​ធ្លាប់​ជាប់ពន្ធនាគារ​នៅ​ខេត្តតាកែវ​ក្រោយ​ចេញពី​គុក​បានមក​ស្នាក់នៅ​ភូមិ​-​ឃុំ​ខាងលើ​៕

9-1-2014

 

Leave a Reply

(*) Required, Your email will not be published