នាយករដ្ឋមន្ត្រី​វៀតណាម នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​វៀតណាម​លោក ង្វៀង តាន់​យុង (Nguyen Tan Dung) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤បន្ទាប់ពី​មានការ​អញ្ជើញ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើ​យោងតាម​គេហទំព័រ​របស់ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ ដែល​បានចុះ​ផ្សាយ​ព្រឹក​មិញ​នេះ​។​

 

​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម នឹងចូលរួម​ក្នុង​កម្មវិធី​មួយចំនួន​ដូចជា សន្និសីទ​លើក​ទី​៤ ស្តីពី​ការជំរុញ​វិនិយោគទុន​រវាង​កម្ពុជា​-​វៀតណាម សម្ពោធ​សាខា​មន្ទីរពេទ្យ​ជោ​រៃ នៅ​ភ្នំពេញ និង​ចូលរួម​ក្នុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់ស្ពាន​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ​។​

 

​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ផងដែរ លោក​ង្វៀង តាន់​យុង នឹង​ចូល​បង្គំ​គាល់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និង​ជួបពិភាក្សា​ផ្លូវការ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

9-1-2014

9-1-2014 (1)

9-1-2014 (2)  

 

Leave a Reply

(*) Required, Your email will not be published