យោធា​ថៃ​គ្រោង​ពង្រាយ​កងទ័ព​១៥០០០​នាក់ ខណៈដែល​ពួក​បាតុករ​ត្រៀម​បិទ​ក្រុង​បាងកក​

, , Leave a comment

​ប្រទេស​ថៃ​ ៖ កងទ័ព និង​ប៉ូលិស​សរុប​ជិត​១៥.០០០​នាក់ នឹងត្រូវ​បានដាក់​ពង្រាយ​ក្នុង​ទីក្រុង​បាង​កនៅ​សប្តាហ៍​ក្រោយ ដើម្បី​ទប់ស្កាត់​ផែន​ការបិទ​ទីក្រុង​បាងកក​របស់​ក្រុមបាតុករ​ដែល​បាន កំពុង​ព្យាយាម​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​របស់​គេហទំព័ ​ឆា​ណេ​ល​ញូ​អេ​ស៊ា​ ដែល​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​នេះ​។​

 

​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រី​ថៃ បាន​អំពាវនាវ​ឲ្យ​មានការ​បោះឆ្នោត​នៅ​ខែកុម្ភៈ បន្ទាប់ពី​មាន​ការដើរ​ដង្ហែរ​និង​ការប្រមូល​តវ៉ា​ប្រឆាំង​របស់ ក្រុមប្រឆាំង​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​កន្លងមក​។ ប៉ុន្តែ ក្រុមបាតុករ​ទាំងនេះ​បាន​ប្តេ​ជា្ញ​រាំងខ្ទប់​ការបោះឆ្នោត​នេះ ពីព្រោះ​ពួកគេ​ព្រួយបារម្ភ​ថា ការបោះឆ្នោត​នេះ​នឹង​កាន់តែ​ជួយ​បន្លាយពេល​នៃ​ការគ្រប់គ្រង​និង​កាន់កាប់ នយោបាយ​និង​អំណាច​បន្តទៀត​របស់​ក្រុមគ្រួសា​សេដ្ឋី​របស់លោក​ស្រី​តែ ប៉ុណ្ណោះ​។​

 

​ក្រុមអ្នកតវ៉ា​ទាំងនេះ និយាយថា ពួកគេ​នឹង​កាន់កាប់​ទីក្រុង​បាងកក​ចាប់ពី​ថ្ងៃទី​១៣​ខែមករា​រហូតដល់​ពួកគេ ទទួលបាន​ជ័យជម្នះ​ក្នុងការ​ផ្តួលរំលំ​រដ្ឋាភិបាល​នេះ​។​ ​ក្រុមអ្នកតវ៉ា​ទាំងនេះ មាន​ផែនការ​បង្កើត​ឲ្យ​មាន​ឧបសគ្គ​នានា​ក្នុង​ទីក្រុង​នេះ​ដូច​បិទផ្លូវ​ជា ដើម​ដើម្បី​រារាំង​មន្ត្រី​រដ្ឋាភិបាល​ពី​ការ​ទៅធ្វើ​ការ​និង​កាត់ផ្តាច់ ចរន្តអគ្គិសនី​និង​ទឹក​ដែល​ផ្គត់ផ្គង់​ដល់​អគា​រដ្ឋាភិបាល​ទាំង​ឡា​យ​​នៅទីក្រុង​នេះ​៕

thai-police

 

Leave a Reply

(*) Required, Your email will not be published