សមត្ថកិច្ច​បង្ហាញ​ជន​សង្ស័យ​៣​នាក់ ដែល​ពាក់ព័ន្ធ​ករណី​ប្លន់​ពី​ពាក់កណ្តាល​ខែកញ្ញា និង​ដើមខែ​តុលា ឆ្នាំ​២០១៣ កន្លងមក​(​វិ​ដេ​អូ​)

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយពី​ធ្វើ​សកម្មភាព​ប្លន់​កាលពី​ពាក់កណ្តាល​ខែកញ្ញា និង​ដើមខែ​តុលា ឆ្នាំ​២០១៣ កន្លងមក ។ កា​រ​ប​ង្ហា​ញ​​ខ្លួន​ជនសង្ស័យ​ទាំង​៣​នោះ​ធ្វើឡើង​កាល​នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៤​។​

 

​ជនសង្ស័យ​៣​នាក់​ត្រូវបាន​ចាប់ខ្លួន​មានឈ្មោះ យូ អ៊ុក វ័យ​២៥​ឆ្នាំ ស្នាក់នៅ​សង្កាត់​ផ្សារ​ដើម​គ ទី​២​ឈ្មោះ ហម សុខ​រី វ័យ​២៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹង​សាឡាង និង​ទី ៣​ឈ្មោះ ឈិន កុសល ហៅ វែ​ន សុង វ័យ ២៣​ឆ្នាំ ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ ។​

 

​យោងតាម​របាយការណ៍​នគរបាល​ខណ្ឌទួលគោក​បាន​បង្ហាញថា ការដែល​ចាប់ខ្លួន​ជនសង្ស័យ​ទាំងនេះ​ខណៈដែល​សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​ឃ្លាំមើល​មួយ​រយះ​ក្រោយពី​គេចខ្លួន​ពាក់ព័ន្ធ​ករណី​ប្លន់​យក​ម៉ូតូ កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៣ និង​ថ្ងៃ​៦ ខែតុលា ឆ្នាំ​២០១៣ នៅ​សង្កាត់​ផ្សារ​ដើម​គ ៕

9-1-2014

 

 

Leave a Reply

(*) Required, Your email will not be published