ជំងឺ​គ្រុនផ្តាសាយ​បក្សី H5N1 បាន​រាលដាល​នៅ​ប្រទេស​កាណាដា​ក្នុង​ភាគ​ខាងលិច​វាលទំនាប​នៃ​ខេត្ត​Alberta ទ្វីបអាមេរិក​ភាគ​ខាងជើង​

, , Leave a comment

​ប្រទេស​កាណាដា ៖ ប្រភពពី​ភ្នាក់ងារ​ព័ត៌មាន​របស់​គេហទំព័​រ​ ឆា​ណេ​ល​ញូ​អេ​ស៊ា បាន​រាយការណ៍​មក​ថា  ក្រុមមន្ត្រី​សុខាភិបាល​កាណាដា បានបញ្ជាក់​កាលពី​ថ្ងៃ​ពុធ ថា​មាន​ករណី​មនុស្ស​ស្លាប់​លើកទីមួយ​ដោយ​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​H5N1​នៅ​ប្រទេស​កាណាដា ក្នុង​ទ្វីបអាមេរិក​ភាគ​ខាងជើង​នេះ ។​

 

លោកស្រី រ៉ូ​ណា អាំ​ប្រ៊ូ​ស រដ្ឋមន្ត្រី​សុខាភិបាល​កាណាដា បាន​និយាយថា អ្នកស្លាប់​ដោយ​ជំងឺ​នេះ​គឺជា​អ្នក​រស់នៅក្នុង​ខេត្ត​Alberta​ក្នុងប្រទេស កាណាដា​។  អ្នកស្លាប់​ដែល​គេ​មិនបាន​បញ្ជាក់​អត្តសញ្ញាណ​រូបនេះ បានធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​កាលពីពេល​ថ្មី​នេះ​។​

 

ដោយបាន​ហៅ​ការស្លាប់​នេះ​ថា​ជា​“​ករណី​ដាច់ដោយឡែក​នោះ​” លោកស្រី រ៉ូ​ណា អាំ​ប្រ៊ូ​ស បាន​និយាយថា ហានិភ័យ​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​ចំពោះ​ប្រជាជន​ទូទៅ​ក្នុង​តំបន់​នេះ គឺមាន​កម្រិត​ទាប ។ មនុស្ស​ចំនួន​១០​នាក់​បាន​ស្លាប់​ដោយ​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​(​ឬ​H1N1)​នៅ​រដូវ​នេះ នៅក្នុង​ខេត្ត​Alberta៕

the-h5n1-virus-causes

 

Leave a Reply

(*) Required, Your email will not be published