សមត្ថកិច្ច​ក្រុង​បាងកក ចាប់ខ្លួន​ស្ត្រី​ម្នាក់​ដែល​កំពុង​ចរាចរណ៍​ថ្នាំញៀន​ដែលមាន​ទម្ងន់​២៩​គីឡូក្រាម​

, , Leave a comment

​ប្រទេស​ថៃ ៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់​២៩​គីឡូក្រាម ត្រូវបាន​សមត្ថកិច្ច​ក្រុង​បាងកក​ប្រទះឃើញ​នៅលើ​ខ្លួន​ស្រី្ត​ម្នា​ក់នៅ​នៅ​ផ្សារ​ទំនើប​មួយកន្លែង ក្នុង​ក្រុង​បាកក ។ នេះ​យោ​ង​តា​ម​សេចក្តីប្រកាស​ព័ត៌មាន​របស់​នគរបាល​កាល​ប្រាប់​ទីភ្នាក់ងារ​របស់​គេហទំព័​រ​ក្នុងស្រុក​មួយ​ឈ្មោះ ថៃ​វិ​សា ។​

 

​ប្រភព​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ស៊ូ​ផាន​នុយ ហុង​សា​ក្រៃ អាយុ​២៨​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​។ ជនសង្ស័យ​បាន​សារភាពថា នាង​ត្រូវបាន​បុរស​ម្នាក់​ឈ្មោះ ថា​ន ជួល​ឲ្យ​ស្ពាយ​កញ្ចប់​ដាក់​ថ្នាំញៀន​មួយ​នេះ ដែល​បានមកពី​ក្រុមហ៊ុន​មួយ​នៅក្នុង​តំបន់​ស្ថានីយ​រថភ្លើង​ហ័​រ​ឡាំ​ផង ហើយ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់​២៩​គីឡូក្រាម មានតម្លៃ​៧០​លាន​បាត ។​

 

​ស្ត្រី​រូបនេះ​បាន​បន្តទៀតថា នាង​បានធ្វើ​សកម្មភាព​បែបនេះ បី​លើក​រួចមកហើយ ហើយ​នាង​មិនដឹងថា ក្នុង​កញ្ចប់​នោះ​មាន​ផ្ទុក​ថ្នាំញៀន​ទេ ពីព្រោះ​នាង​មិន​ដែរ​ត្រួតពិនិត្យ​។ នគរបាល​នឹងធ្វើ​ការសាកសួរ​ជនសង្ស័យ​បន្ថែមទៀត ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​៕

9-1-2014

 

Leave a Reply

(*) Required, Your email will not be published