ព្រះមហាក្សត្រ​ប្រកាស​បង្កើត​ខេត្ត​ថ្មី​មួយទៀត គឺ​ខេត្ត​ត្បូងឃ្មុំ

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ខេត្ត​ត្បូងឃ្មុំ​ត្រូវបាន​បង្កើតជា​ផ្លូវការ​ហើយ បន្ទាប់ពី​ព្រះមហាក្សត្រ​កម្ពុជា​នរោត្តម​សីហមុនី បា​ន​​ឡា​យ​ព្រះ​ហ​ស្ថលេខា​លើ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៣១ ធ្នូ ២០១៣ តាម​សំណើ​ទូលថ្វាយ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។​

 

​គួរបញ្ជាក់​ផងដែរ​ថា បើតាម​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា ខេត្ត​ត្បូងឃ្មុំ​នេះ​ត្រូវបាន​ក្រសួងមហាផ្ទៃ​គ្រោង​នឹង​បំបែក​ចេញពី​ខេត្តកំពង់ចាម​ដោយ​ចាប់យក​ទីតាំង​រដ្ឋបាល​ភូមិសាស្ត្រ​នៅ​ត្រើយ​ខាងកើត​ទន្លេ​បិទ​តាំងពី​អាណត្តិ​ទី​៣​មកម្ល៉េះ ហើយក៏​បាន​លេចឮ​ដល់​មជ្ឈដ្ឋាន​នានា​តៗ​គ្នា ប៉ុន្តែ​មិនទាន់​ចេញ​ជា​ផ្លូវការ ។​

 

​បើ​យោងតាម​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១២០៣/១៤៤៥ ត្រូវបាន​បង្កើត​ខេត្ត​ត្បួ​ង​ឃ្មុំ ដោយ​កាត់​យក​ក្រុង​ចំនួន​១ និង ស្រុក​ចំនួន​៦ ពី​ខេត្តកំពង់ចាម​គឺ ក្រុង​សួង ស្រុក​ត្បូងឃ្មុំ ស្រុក​អូររាំងឪ ស្រុក​ក្រូចឆ្មារ ស្រុក​តំបែរ ស្រុក​ពញាក្រែក និង ស្រុក​មេមត់ ។ ព្រំប្រទល់​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ ត្រូវបាន​កំណត់​ដូច​មាន​ក្នុង​ផែនទី​ជា​ឧ​បស​ម្ព័​ន្ឋ​នៃ​ព្រះរាជក្រឹត្យ​នេះ ។​

 

​ចំណែក​ទីតាំង​សាលាខេត្ត​ត្បូងឃ្មុំ ត្រូវ​កំណត់ដោយ​អនុក្រឹត្យ​តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ហើយ​ការរៀបចំរ​ចនាស​ម្ព័​ន្ឋ​និង​ប្រ​ព័​ន្ឋ​គ្រប់គ្រង​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ ត្រូវ​អនុលោម​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ៕

 9-1-2014

9-1-2014 (1)

 

Leave a Reply

(*) Required, Your email will not be published