យល់​ដឹង​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​បុរស​មិនមាន​មេជី​វិត​

, , Leave a comment

​ទឹកកាម​ខាប់​ពេក គឺជា​មូលហេតុ​មួយ​ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​អសមត្ថភាព​បន្ដ​ពូជ​ចំពោះ​បុរស ។ គឺ​មិនអាច​មានកូន​ជាមួយ​ស្ត្រី​ជា​ភរិយា ឬ​គូ​ស្នេ​ហ៏ ។ ទឹកកាម​ខាប់​នឹងធ្វើ​ឲ្យ​ចលនា​និង​ដំណើរ​ហែល​ទៅកាន់​ស្បូន​របស់​មេជី​វិត​មិន​ដល់​គោលដៅ​បណ្ដាល​ឲ្យ​មិនមាន​កូន​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​សូម​ស្វែងយល់​អំពី​អាហារ​ដូចខាងក្រោម ៖

 

-​ស៊ុប​សណ្ដែកខៀវ​ជាមួយ​ខ្យង​ស្រែ​
​ខ្យង ៥០០​ក្រាម ,Scutellariabarbata don (Scutallariarivulars Wall) ១៥​ក្រាម​, Radix Lethospermi  ៦​ក្រាម ,​សណ្ដែកខៀវ ៦០​ក្រាម​, ពុទ្ទ្រា​, ទឹកត្រី​, ម្សៅ​ស៊ុប​។​

 

-​លិង្គ​គោ​នឹង​គូឆាយ​
​លិង្គ​គោ​ចំនួន​១ ,​គ្រាប់​គូឆាយ​(Allium ramosum) ២៥​ក្រាម​, Epimedium (仙灵脾/淫羊藿) ១៥​ក្រាម​, គ្រាប់​វល្លិ​មាស ១៥​ក្រាម​, Lyciumbarbarum L ១៥​ក្រាម​។​
​លិង្គ​គោ​ហាន់​ស្ដើងៗ ឆ្អើរ​ឲ្យ​ក្រាម​ដោយ​ភ្លើង​តូច​ចំណែក​គ្រឿងផ្សំ​ក្រៅពីនេះ​ក៏ត្រូវ ឆ្អើរ​ឲ្យ​ក្រាម​និង​កិន​ឲ្យ​ទៅជា​ម្សៅ​។ ក្នុង​មួយថ្ងៃ​(​ពេលយប់​)​ដួស​ម្សៅ​នេះ​មួយ​ស្លាប​
​ព្រា​ញ៉ាំ​ជាមួយ​ស្រា​ឬ​លាយ​ជាមួយ​ទឹកឃ្មុំ​លុ​ញ​ជា​គ្រាប់ និង​ហូប​ជាមួយ​ស្រា​។ មួយខែ​គឺ​មួយ​ដំណាក់កាល​។​

 

-​ស៊ុប​Laminaria japonica និង​សណ្ដែកខៀវ​
​សណ្ដែកខៀវ ៥០​ក្រាម​, អង្ករខ្សាយ ៥០​ក្រាម​, សា​រ៉ា​យ​សមុទ្រ​Laminaria japonica ២០​ក្រាម​, ស្ករ​,​ស ៣០​ក្រាម​។ ដាក់​សណ្ដែកខៀវ​និង​សា​រ៉ា​យ​សមុទ្រ​Laminaria japonica ចូលក្នុង​ឆ្នាំង​
​ដាំ​ជិត​ពុះ​ទើប​ដាក់​អង្ករ​ចូល​រួច​ដាំ​ឲ្យ​ក្លាយជា​បបរ​ក្រោយមក​ដាក់​ស្ករ​ល្មម​ហូប​។ មួយថ្ងៃ​ញ៉ាំ​ម្ដង​មួយខែ​គឺ​មួយ​ដំណាក់កាល​។​

 

​សូម​យក​ចិ​ត្ដ​ទុកដាក់ ៖ ចូរ​ញ៉ាំ​បន្លែ​ផ្លែឈើ​និង​អាហារ​ប៉ូវ​ឈាម ។ មិនត្រូវ​ញ៉ាំ​អាហារ​ហឹរ​កាត់បន្ថយ​សកម្មភាព​ផ្លូវភេទ​និង​មិនត្រូវ​គិត​និង​ពលកម្ម​ហួសកម្លាំង​៕

synthetic-spem-cell

 

Leave a Reply

(*) Required, Your email will not be published