អតីត​បវរកញ្ញា​វ៉េ​ណេ​ស៊ុយ​អេ​ឡា នាង Monica Spear និង​ស្វាមី​នាង​ត្រូវ​ជន​មិន​ស្គាល់មុខ​បាញ់សម្លាប់​ក្នុង​រថយន្ត (​វីដេអូ​)

, , Leave a comment

​ប្រទេស​ប្រេ​ស៊ី​ល ៖ នាង Monica Spear អតីត​បវរកញ្ញា​វ៉េ​ណេ​ស៊ុយ​អេ​ឡា អាយុ​២៩​ឆ្នាំ និង លោក​Thomas Berry អាយុ​៣៩​ឆ្នាំ​ជា​ប្តី​របស់​នាង​ត្រូវបាន​បាញ់សម្លាប់​ក្នុង​រថយន្ត​របស់​ពួកគេ​នៅ​ប្រទេស​ប្រេ​ស៊ី​ល ក្នុងករណី​ប្លន់​ប្រដាប់អាវុធ​នៅលើ​ផ្លូវ​Valencia-Perto Cabella កាលពី​ថ្ងៃទី​៦ ខែមករា ។ នេះ​បើ​យោងតាម​គេហទំព័រ​សង្គម​សិល្បៈរ​បស់​អង់គ្លេស​ឈ្មោះ ដាយ​លី​មែ​ល ដែល​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​នេះ​។​

​យោងតាម​ប៉ូលិស​បាន​ឲ្យ​ដឹងថា Monica Spear កំពុងតែ​ដើរ​កម្សាន្ត​វិស្សមកាល​ជាមួយ​អតីត​ស្វាមី​ជនជាតិ​អង់គ្លេស​ឈ្មោះ Henry Thomas Berry ក្នុង​ទីក្រុង Caracas ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​។ នៅពេលដែល​រថយន្ត Toyota Corolla របស់​ពួកគេ​ខូច មាន​ក្រុម​ខ្មាន់កាំភ្លើង​មួយក្រុម​បាន​ចូលមក​បាញ់​ពួកគេ បន្ទាប់ពី​ពួកគេ​ចូលក្នុង​ឡាន ហើយ​ចាក់សោ​ជាមួយនឹង​កូនស្រី​អាយុ​៥​ឆ្នាំ​របស់​ពួកគេ​។ Monica Spear និង​ស្វាមី​របស់​នាង បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​នោះ​ទាំងពីរ​នាក់​។ ចំណែក​កូនស្រី Maya របស់​ពួកគេ​គ្រាន់តែ​រងរបួស​ជើង​ប៉ុណ្ណោះ​។​

Monica Spear គឺជា​អតីត​បវរកញ្ញា​របស់​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ក្នុង​ឆ្នាំ​២០០៤ ហើយ​នៅ​ឆ្នាំ​២០០៥ នាង​គឺជា បេ​ក្ខ​នារី​តំណាង​ប្រទេស​ក្នុងការ​ប្រកួត​បវរកញ្ញា​ចក្រ​វា​ឡ​ក្នុងប្រទេស ថៃ និង​បាន​ជាប់​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​១៥​។ ក្រោយមក​នាង​ក៏​ទទួលបាន​ភាពល្បីល្បាញ​តាមរយៈ​ការសម្ដែង​ក្នុង​រឿង​ភាគ ទូរទស្សន៍​ជាច្រើន ដែល​រឿង​ថ្មី​បំផុត​របស់​នាង​មានដូចជា Pasion Prohibida និង Flor Salvaje​។​

​បន្ទាប់ពី​រស់នៅ​ជាមួយគ្នា​អស់​រយៈពេល ៤​ឆ្នាំ នាង​និង​ស្វាមី​ក៏បាន​លែងលះគ្នា​នៅ​ឆ្នាំ​២០១២ ប៉ុន្តែ​ពួកគេ​នៅតែ​ជា​មិត្ត​ល្អ ហើយក៏​គិត​ចង់​ដើរ​កម្សាន្ត​ជាមួយគ្នា​ដើម្បី​ឲ្យ​កូនស្រី​សប្បាយចិត្ត​។ ប៉ុន្តែ​ជា​អកុសល​ពួកគេ​បែរជា​ត្រូវ​ចោរ​បាញ់​ស្លាប់​ទាំងពីរ​នាក់ ចោល​កូនស្រី​យ៉ាង​អាណោចអាធ័ម​៕

 8-1-2014 (12)8-1-2014 (1) 8-1-2014 (2)

8-1-2014 (7) 8-1-2014 (4) 8-1-2014 (6)  8-1-2014 (9) 8-1-2014 (10) F- 8-1-2014 (11)  8-1-2014 (13)

8-1-2014 (14)

 

Leave a Reply

(*) Required, Your email will not be published