មនុស្ស​៩​បាន​ស្លាប់ ក្នុង​ហេតុការណ៍​អគ្គីភ័យ​បាន​ឆេះ​ទូ រថយន្ត​ភ្លើង​នៅ​ប្រទេស​ឥណ្ឌា​

, , Leave a comment

​ប្រទេស​ឥណ្ឌា ៖ យ៉ាងហោចណាស់​មនុស្ស​៩​នាក់​ត្រូវបាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​បាន​រងរបួស​ក្នុង​អគ្គីភ័យ​លើ​រថភ្លើង​របស់​ឥណ្ឌា​មួយ​កាលពីដើម​ថ្ងៃ​ពុធ នៅពេល​តែ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​មនុស្ស​២៦​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​អគ្គិភ័យ​លើ​រថភ្លើង​មួយ​នៅ​ឥណ្ឌា​ភាគ​អាគ្នេយ៍ ។  នេះ​បើ​យោងតាម​គេហទំព័រ​ក្នុងស្រុក​មួយ​របស់​ប្រទេស​ឥណ្ឌា​ឈ្មោះ ចា​ហ្គា​ន ដែល​បាន​ចុះផ្សាយ​កាលពី​ព្រឹក​មិញ​នេះ​។​

 

​តាម​ប្រភពពី​មន្ត្រីជាន់ខ្ពស់​គ្រប់គ្រង​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ដែក លោក Sharat Chandryan បាន បញ្ជាក់ថា ភ្លើង​បាន​ឆាបឆេះ​នៅ​ទូរ​ចំនួន​បី​របស់​រថភ្លើង​មួយ​ដែល​បាន​កំពុងធ្វើដំណើរ​ពី​ក្រុង​មុំ​បៃ​ទៅកាន់​ទីក្រុង​ដេ​រ៉ា​ឌុន បណ្តាល​ឲ្យ​មានការ​ហុយផ្សែង​ខ្មួលខ្មាញ់​ក្នុង​បន្ទប់​ក្នុងពេល​អ្នកដំណើរ​កំពុង​ដេក​លង់លក់​។​

 

​លោក​បាន​ប្រាប់​សារព័ត៌មាន CNN-IBN​ថា "​ទូរ​រថភ្លើង​ចំនួន​បី​បាន​ឆេះ​នៅ​ព្រឹក​នេះ​។ អ្នកដំណើរ​ទាំងអស់​ត្រូវ​បាន​ជម្លៀស​។​នៅពេលនេះ​យើង​មិនទាន់​ដឹង​អំពី​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​បានទេ​"៕

8-1-2014 (1) 8-1-2014 (2) 8-1-2014

 

Leave a Reply

(*) Required, Your email will not be published