​ប៉ូលីស​អា​ហ្វ​ហ្គា​នី​ស្ថាន​ចាប់ខ្លួន​ក្មេងស្រី​អាយុ​១០​ឆ្នាំ​ដែល​បម្រុង​បំផ្ទុះ​គ្រាប់​ធ្វើអត្តឃាត​នៅ​ភាគខាងត្បូង​នៃ​ខេត្ត Helmand

, , Leave a comment

​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​ម្សិលមិញ​នេះ​ថា ក្មេងស្រី​ម្នាក់​ដែលមាន​ឈ្មោះ Spozhmay ត្រូវបាន​គេ​ជឿថា ជា​ប្អូនស្រី​របស់​មេបញ្ជាការ​ម្នាក់​នៃ​ក្រុម​តា​លី​បង់​បាន​ពាក់​អាវកាក់​បង្កប់​គ្រាប់បែក បម្រុង​ធ្វើអត្តឃាត​នៅ​ខាងក្រៅ​ប៉ុស្តិ៍​ប៉ូលិស​ព្រំដែន​នៅក្នុង​ខេត្ត Helmand ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ។ នេះ​បើ​យោងតាម​ការរាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន​របស់​គេហទំព័​រ​ ឆា​ណេ​ល​ញូ​អេ​ស៊ា ដែល​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​នេះ ។​

 

​លោក Omar Zwak អ្នកនាំពាក្យ​អភិបាលខេត្ត Helmand បាន​ប្រាប់ AFP ថា ប្អូនស្រី​មេបញ្ជាការ​នៃ​ក្រុម​តា​លី​បង់​ម្នាក់នេះ ស្លៀក​រ៉ូ​ប​ពណ៌​ខៀវ​និង​ពណ៌​ក្រហម​និង​ពណ៌​ប្រផេះ អាវកាក់​បង្កប់​គ្រាប់បែក ខណៈដែល​នាង​ចុច​ប៊ូ​តុង​ដើម្បី​បំផ្ទុះ​នោះ មិន​ផ្ទុះ​ទើប​កម្លាំងយោធា​អា​ហ្វ​ហ្គា​នី​ស្ថាន ចាប់ខ្លួន​តែម្តង ៕

afghanistan-10-year-old

 

Leave a Reply

(*) Required, Your email will not be published