ស្លាប់​ម្នាក់​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ខណៈ​ជិះ​ម៉ូតូ ត្រូវ​រថយន្ត​ដឹក​បុក​ស្លាប់​យ៉ាង​អាណោចអាធ័ម​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ខណៈដែល​ត្រូវ​រថយន្ត​ដឹក​ត្រី​បុក​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេ​លា​​ម៉ោង​១​និង​១៥​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៤ នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ព្រៃ​កី​ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ អ៊ុន សា​វី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ព្រែក​ដូន​ហែម ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់​ក​ណ្ត​ល ខេត្តកណ្តាល ។

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក ម៉ាក​HYUNDAI កូរ៉េ ពណ៌​សលាយ​ត្រួយ​ចេក ពាក់​ស្លាក លេខ​ភ្នំពេញ 2R-6628 ជា​រថយន្ត​ដឹក​ត្រី​លក់ បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​រ៉េ​ចង្កូត​ទៅបុក​នឹង​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​សេ​១០០​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1C-7069 យ៉ាង​ពេញទំហឹង​ក្នុងទិសដៅ​បញ្ច្រាស​គ្នា ។ ពេល​ឃើញ​ហេតុការណ៍​បែបនេះ​ជនបង្ក​បាន​ចុះ​ពី​រថយន្ត​គេចខ្លួន​បាត់ស្រមោល ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ ។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ដឹង​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ជនរងគ្រោះ រថយន្ត​បង្ក ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន រង់ចាំ​ភាគី​ចូលមក​ដោះស្រាយ​ជា​ក្រោយ ។ ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

8-1-2014

 

Leave a Reply

(*) Required, Your email will not be published