សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃអង្គារម្សិលមិញនេះសហរដ្ឋអាមេរិកនឹងបញ្ចូនទាហានអាមេរិក៨០០នាក់បន្ថែមទៀត ទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយបានព្រមានដល់កូរ៉េខាងជើងចំពោះការបង្កជម្លោះណាមួយ ។ នេះបើយោងការរាយការណ៍ឲ្យដឹងពីទីភ្នាក់ងារព័ត៌មានរបស់គេហទំព័រ ឆាណេលញូអេស៊ា ដែលបានចុះផ្សាយកាលពីព្រឹកមិញនេះ។
ការព្រួយបារម្ភរបស់អ្នកមគ្គុទ្ទេសក៍វ៍យក្មេងកូរ៉េខាងជើងលោក គីម ជុង អ៊ុន បានប្រហារជីវិតឳពុកមារបស់ខ្លួននោះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ចន ឃឺរី បានជួបសមភាគីកូរ៉េខាងត្បូងលោក យុន ប៊ីយុង សេ ក្នុងរដ្ឋធានី វ៉ាស៊ីងតោន កាលពីម្សិលមិញ។ អំឡុងសន្និសីទសារព័ត៌មានរួមគ្នាលោក ចន ឃឺរី បានថ្លែងថា ពួកយើងមិនអាចទទួលស្គាល់កូរ៉េខាងជើងថា ជារដ្ឋនុយក្លេអ៊ែរទេ ។ ពួកយើងនៅតែប្រកាន់ជំហរការពារកូរ៉េខាងត្បូង តាមរយៈការបង្កើនលទ្ធភាពយោធាអាមេរិក នៅទីនោះជាដើម។
លោករដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបានបន្ថែមទៀតថា ពួកយើងនឹងបន្តធ្វើទំនើបកម្មសមត្ថភាពរបស់ពួកយើង ដូច្នេះពួកយើងគឺប្រុងប្រៀបទប់ទល់នឹងការគំរាមកំហែងជានិច្ច ។ អ្នកនាំពាក្យមន្ទីរបង់តាហ្គោនរបស់អាមេរិកបានឲ្យដឹងថា សព្វថ្ងៃទាហានអាមេរិកប្រចាំការនៅកូរ៉េខាងត្បូងគឺមានចំនួន២៨៥០០នាក់ ហើយគ្រោងនឹងបន្ថែមទៀត ៕