ប្រទេសចិន ៖ តាមប្រភពព័ត៌មានពីគេហទំព័រសិល្បៈកម្សាន្តរបស់កូរ៉េខាងត្បូងឈ្មោះ ខេប៉បអ៊ិនហ្វ័រមើរ បានចុះផ្សាយរឿងអាស្រូវរបស់តារាម៉ូដែល ស្រីកូរ៉េ នាង EXO's Kris និងតារាចម្រៀងលោក Jang Geun Suk ត្រូវបានគេបង្ហាញរូបភាពដេកជាមួយគ្នា លើកបណ្តាញប្រព័ន្ធអនឡាញពេញប្រទេសចិន។
ពេលដែលរូបភាពដេកជាមួយគ្នារវាងលោក Jang Geun Suk និងនាង EXO's Kris បង្ហាញវត្តមានលើប្រព័ន្ធសារព័ត៌មានអនឡាញភ្លាមធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រអ្នកទាំង ២ មានការរិះគន់យ៉ាងចាស់ដៃនូវទង្វើអាក្រក់ឥតកេរ្តិ៍ខ្មាស់បែបនេះ។ ក្នុងរូបភាពដែលបានបង្ហោះនេះមិនបានបង្ហាញសកម្មភាពរួមភេទជាមួយគ្នាទេ គឺបង្ហាញតែភាពស្និទ្ធស្នាលឱបថើប និងដេកជាមួយគ្នាតែប៉ុណ្ណោះ។
ក្រោយពេលរូបភាពនេះបង្ហោះបានប្រហែល ២៤ម៉ោង ស្រាប់តែតំណាងក្រុមហ៊ុន management company ចេញមុខបកស្រាយថា រូបភាពអាសអាភាសរបស់អ្នកទាំង ២ នេះ ត្រូវបានជនអនាមិកមានចេតនា បង្ហាញឡើងដើម្បីបង្ខួចកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់អ្នកទាំង ២ ព្រោះជាតារាល្បី៕