ប្រទេសចិន ៖ ថ្មីៗនេះ គេហទំព័រដែលប្រមាញ់រឿងអាស្រូវតារារបស់ប្រទេសវៀតណាមឈ្មោះ តិនតយត្រឿងញាយ បានឲ្យដឹងថា តារាមូឌែលសិចស៊ីចិននាង Gan Lulu ដែលប្រិយមិត្តទទួលស្គាល់នូវភាពសិចស៊ីរបស់នាងមកហើយ ។ នៅពេលថ្មីៗនេះផងដែរយោងតាមប្រភពព័ត៌មានរបស់បរទេសនានា បានឲ្យដឹងថា Gan Lulu មានវត្តមាននៅក្នុងកម្មវិធី Auto China Show នៅទីក្រុងពៃជីង ដោយស្លៀកពាក់នូវឈុតប្លែកមួយទៀតហើយ ដែលជាឈុតស្លៀកក្រឡាមង ដែលធ្វើឲ្យផ្អើលដល់ទស្សនិកជន និងពិភពសិល្បៈដូចគ្នា ។
ដោយសារឈុតសម្លៀកបំពាក់នេះធ្វើឲ្យនាង Gan Lulu ដែលជាតារាម៉ូដែលសិចស៊ីរបស់ចិន ជាចំណុចរសើបជាច្រើនពីមហាជននៅក្នុងប្រទេសចិន ។ ម្តងរួចមកហើយដែល Gan Lulu បង្ហាញនូវឈុតសម្លៀកបំពាក់ដែលយើងពិបាកនិងបរិយាយណាស់ ។
គួរបញ្ជាក់ផងដែរថា សម្រាប់ចំណូលរបស់តារាម៉ូដែលរបស់ចិនក្នុងកម្មវិធីផ្សេងអាចរកចំណូលបានក្នុងមួយថ្ងៃ ពី ១០០០ ទៅ ១០ ០០០ យេន ដែលស្មើនឹង ១៥៧ ដុល្លារ និង ១៥៧០ ដុល្លារ នៅក្នុងកម្មវិធីមួយៗ ៕