ស្វែងយល់​ពី​គន្លឹះ និង​អនុសាសន៍​របៀប​ប្រើ​ស្រោមអនាម័យ​

, , Leave a comment

​បុរស​គ្រប់រូប​គប្បី​ចេះ​ជ្រើសរើស​ស្រោមអនាម័យ​ណា​ដែល​សម​ទៅនឹង​ខ្នាត​របស់ខ្លួន ពោលគឺ​កុំឱ្យ​ធំ​រហូត​ទាល់តែ​រលុង ឬ​តូច​ជ្រុល​ពេក​ព្រោះ​ការពាក់​ស្រោមអនាម័យ​ខុស​ទំហំ​វា​អា​ច​ធ្វើ​ឱ្យ​​ការការពារ ឬ ប្រើ​បាន​មិន​សម​តាម​វត្ថុបំណង និង​មិន​ពេញ​ប្រសិទ្ធភាព​ដូចដែល​យើង​ចង់បាន ។ ករណី​ដែល​ស្រោមអនាម័យ​បែក​ត្រូវ​ប្រញាប់​ទៅ​សម្អាត​អវយវ​ភេទ​ដោយ​ទឹកស្អាត និង​ដុស​សាប៊ូ​ឱ្យបាន​ច្រើនដង នោះ​អាច​កាត់បន្ថយ​ការឆ្លង​រោគ​បាន​មួយកម្រិត ហើយ​ត្រូវ​ទៅ​ជោះ​ឈាម​តាមដាន​ការឆ្លង​រោគ​ក្រោយពី​កើតរឿង​បាន ៣-៦ ខែ ។ ទោះយ៉ាងណា​ក៏ដោយ​ដើម្បី​កុំឱ្យ​មាន​ភាព​ថ្លោះធ្លោយ ឬ រឿងហេតុ បែកធ្លាយ​ស្រោមអនាម័យ បុរស​ត្រូវ​ជ្រើសរើស​ប្រើ​ស្រោមអនាម័យ​ដែលមាន​ស្តង់ដារ និង​ប្រើ​ឱ្យ​វា​បាន​ត្រឹមត្រូវ​តាម​ដំណាក់កាល​មួយៗ ដែល​អ្នកជំនាញ​បាន​ណែនាំ ៕

08-1-2014

 

Leave a Reply

(*) Required, Your email will not be published