ឧកញ៉ា អ៊ុក គឹមសាន និងមេកាឈ្មោះ សារ៉ាត់ ជះប្រាក់ឱ្យអ្នកស្រុកកាប់បំផ្លាញព្រៃឈើផ្ដាច់មុខ ចេញពីតំបន់ឧទ្យានជាតិវីរជ័យ ក្រសួងកសិកម្ម មិនមានវិធានការបង្ក្រា

, , Leave a comment

ខេត្ដស្ទឹងត្រែង ៖ សកម្មភាពដឹក ជញ្ជូនឈើល្មើសច្បាប់នៅបន្ដកើតមាន កាន់តែ ខ្លាំងឡើងចេញពីតំបន់ឧទ្យានជាតិវីរជ័យតាមរយៈក្រុមឈ្មួញបានចំណាយប្រាក់

ប្រមូលទិញជួលកម្មករផ្ដួលរំលំនិងស្ថិតក្រោមការបើកភ្លើងខៀវពីជំនាញ រដ្ឋបាល ព្រៃឈើក៏ដូចជាខាងបរិស្ថានផង ដែរ ។

លោក អ៊ុក គឹមសាន មេឈ្មួញឈើ ដ៏ធំ និងជាមនុស្សជំនិតឧកញ៉ា ទ្រី ភាព បាន ចេញមុខរកស៊ីបទល្មើសព្រៃឈើនៅស្រុកសៀមប៉ាងខេត្ដស្ទឹងត្រែងបន្ទាប់ពីរកស៊ី បំផ្លាញព្រៃឈើនៅ ខេត្ដព្រះវិហារ ពោធិ៍សាត់ទទួលបានជោគជ័យ និងក្លាយ ជា ឧកញ៉ានោះ ។

ឧកញ៉ាទ្រីភាពត្រូវបានអះអាងថាក្រុមហ៊ុនរបស់លោកមិនមានពាក់ព័ន្ធបទល្មើស ព្រៃឈើឬបញ្ឈប់ចាប់យកអាជីពវិនិយោគដាំដំណាំឧស្សាហកម្មក៏ដោយមេឈ្មួញ ឈើអ៊ុកគឹមសាន ត្រូវបានគេទទួលស្គាល់ថាគាត់នៅតែជាអ្នកតំណាងឱ្យ ឧកញ៉ា ទ្រី ភាព ដោយអំណាចឥទ្ធិពល ក្នុងការប្រមូល ទិញឈើភាគច្រើន ល្មើសច្បាប់ ចេញពី តំបន់ឧទ្យានជាតិវីរជ័យយ៉ាងចំហរ ។ អ៊ុក គឹមសាន មានឃ្លាំងស្ដុកឈើ ដ៏ធំនៅចំណុចឃ្លាំងវ៉ៃថ្ម ក្នុងស្រុកសៀម ប៉ាង ។ ឈើទាំងនោះមានប្រភេទធ្នង់ និងសុក្រំ ប្រមូលទិញពីតំបន់អូរតាងួនទួលសេវាក្នុងឧទ្យានជាតិវីរជ័យ។ឈើភាគ ច្រើនទិញពីបងប្អូនជនជាតិ និងឈ្មួញ ផ្សេងៗទៀត ពីព្រោះបងប្អូនជនជាតិ និង ឈ្មួញបើមិនលក់ឱ្យពួកគេអាចប្រឈមទៅនឹងការចាប់ពីជំនាញរដ្ឋបាលព្រៃឈើ ដោយចាត់ទុកថាក្រុមហ៊ុនរបស់ឧកញ៉ាទ្រីភាពដែលកាន់កាប់ដោយអ៊ុក គឹមសាន គឺមានច្បាប់ទម្លាប់ត្រឹមត្រូវផ្ដាច់មុខមិនអនុញ្ញាតឱ្យអ្នកណាប្រមូលទិញបានឡើយ អ្នករកស៊ីឈើនៅទីនោះបានឱ្យដឹងថា អ៊ុក គឹមសាន យកក្រុមហ៊ុនរបស់ឧកញ៉ា ទ្រីភាពធ្វើជាជំនួញឈើល្មើសច្បាប់ក្នុងនោះមានជនជាតិវៀតណាមជាច្រើននាក់ បានសហការគ្នាជាមួយ អ៊ុក គឹមសាន ចាំប្រមូលទិញឈើប្រភេទសុក្រំ និងធ្នង់ នៅឃ្លាំងវ៉ៃថ្ម ជាឈើដែលកាប់បំផ្លាញ ចេញពីតំបន់ឧទ្យានជាតិវីរជ័យក្នុងតម្លៃ ប្រភេទសុក្រំ ១ម៉ែត្រគូប ១៥០ដុល្លារ ។ ដោយប្រភេទឈើធ្នង់ ១ម៉ែត្រគូបតម្លៃ ចាប់ពី៣៥០ដុល្លារទៅ៥០០ដុល្លារ ឬ ៧០០ដុល្លារ តាមមុខកាត់តូចធំ ។

គេចង់ឃើញ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទលោក អ៊ុក រ៉ាប៊ុន ពិនិត្យមើលភាពអនាធិបតេយ្យ នៃការកាប់បំផ្លាញឈើប្រណីតខុសច្បាប់ក្នុងដែន ជម្រកព្រៃការពារ ក៏ដូចជាការដឹកជញ្ជូនឈើខុសច្បាប់ ទ្រង់ទ្រាយធំ ក្នុងតំបន់ ការពារនៅតាមសហគមន៍ចន្លោះភូមិសាស្ត្រស្រុកសៀមប៉ាងខេត្ដស្ទឹងត្រែងដែល ឈ្មួញ ឈ្មោះឧកញ៉ា អ៊ុក គឹមសាន និងមេកាឈ្មោះ សារ៉ាត់ សកម្មបំផុត ក្នុងការ ប្រមូលពលរដ្ឋឲ្យចូលទៅកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យនិងមានការប្រើ ប្រាស់ រថយន្តច្នៃមិនតិចជាង ២០ គ្រឿងសម្រាប់ដឹកជញ្ជូនឈើចេញ ពីព្រៃយ៉ាង អាណាធិបតេយ្យដើម្បីបន្តដឹក ជញ្ជូនយកទៅលក់ចែកចាយ នៅស្រុកយួន ឡើង វិញជាបន្ទាន់ព្រោះសកម្មភាពនេះកំពុងធ្វើឲ្យបទបញ្ជារបស់សម្តេចហ៊ុនសែន ក្នុង ការបង្ការបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់អស់ប្រសិទ្ធភាពក្នុងការអនុវត្តន៍៕                       ស្រស់ ចំប៉ា

Nita-5-A-45-Full-632x400

14-8-20146

 

Leave a Reply

(*) Required, Your email will not be published