រដ្ឋាភិបាល​ចិន​បំផ្លាញចោល​ភ្លុក​ដំរី​ចំនួន​៦​តោន ដើម្បី​បំ​ផ្លាសប្តូរ​ប្រវត្តិសាស្ត្រ​

, , Leave a comment

​ប្រទេស​ចិន ៖ នេះ​ជា​លើកទីមួយ​ហើយ​ដែល​ប្រទេស​ចិន​បាន​កម្ទេចចោល​ភ្លុក​ដំរី​ទម្ងន់​៦.០០០ គីឡូក្រាម​នេះ​នៅ​កន្លែង​ទីសាធារណៈ ដែល​ត្រូវបាន​ចាត់ទុក​ដោយ​ក្រុម​អង្គការ​អភិរក្ស​ស​ត្វ​ព្រៃ​​ថា ​ជា​ចំណាត់ការ ដ៏​ត្រឹមត្រូវ​ក្នុងការ​ចូលរួម​ទប់ស្កាត់​ការជួញដូរ​ភ្លុក​ដំរី ។ នេះ​បើ​យោងតាម​គេហទំព័រ​របស់​ទីភ្នាក់ងារ​អង់គ្លេស​ឈ្មោះ BBC ដែល​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​នេះ​ ។​ ​ភ្លុ​ ក​​ដំរី​ទាំងនេះ ត្រូវបាន​បំផ្លាញចោល​នៅ​ទីក្រុង​Dongguan​ក្នុង​ខេត្ត Guangdong ក្នុងប្រទេស​ចិន​ដែល​ត្រូវបាន​គេ​មើលឃើញថា​ជាទី​ផ្សារ​ភ្លុក​ដំរី​ដ៏​ធំ​បំផុត ។​

 

​តាម​បណ្តាញសារព័ត៌មាន​រដ្ឋ​របស់​ចិន​បាន​ឲ្យ​ដឹង​ដែរ​ថា ការបំផ្លាញ​ចោល​ភ្លុក​ដំរី​ទាំងនេះ គឺ​ដើម្បី​ទប់ស្កាត់​ការជួញដូរ​ភ្លុក​ដំ​រិ​ខុសច្បាប់​និង​ដើម្បី​ការពារ សត្វព្រៃ ព្រមទាំង​ដើម្បី​បង្កើន​ការ​យល់​​ដឹង​ជា​សាធារណៈ​អំពី​ការជួញដូរ​ភ្លុក​ដំរី ដែលជា​ការខុសច្បាប់​៕

china

 

Leave a Reply

(*) Required, Your email will not be published