អគារ​កម្ពស់​៥​ជាន់​បាន​បាក់​រលំ​សម្លាប់​មនុស្ស​១៧ និង​ជាច្រើន​នាក់​ទៀត​រងរបួស​ក្នុងប្រទេស​ឥណ្ឌា​

, , Leave a comment

​ប្រទេស​ឥណ្ឌា ៖ យ៉ាងហោចណាស់​មនុស្ស​ចំនួន​១៧ បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​បាន​របួស ក្នុង​ហេតុការណ៍​បាត់​រលំ​អគារ​កម្ពស់​៥​ជាន់​ក្នុង​ទីក្រុង​Canacona ក្នុង​រដ្ឋ Goa ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ។ នេះ​បើ​យោងតាម​គេហទំព័រ​ក្នុងស្រុក​មួយ​របស់​ប្រទេស​ឥណ្ឌា​ឈ្មោះ dictall.com​។​

 

​ប៉ូលិស​បាន​និយាយថា អគារ​នេះ​បាន​ដួលរលំ ខណៈដែល​កម្មករ​ជិត​៥០​នាក់​បាន​កំពុងធ្វើការ​នៅ​កន្លែង​សំណង់​នេះ ។ ក្រុមមន្ត្រី​ក្នុង​ទីក្រុង​នេះ បាន​និយាយថា​ចំនួន​អ្នកស្លាប់​អាច​នឹង​កើន​ឡើ​ង ខណៈដែល​មនុស្ស​ជាច្រើន​នាក់ ត្រូវបាន​ជឿថា​បាន​កំពុង​ជាប់​នៅក្នុង​អគារ​កម្ពស់​៥​ជាន់​ដែល​បាន​ដួលរលំ​នេះ ។​

 

​ក្រុម​អ្នក​សង្គ្រោះបាន​កំពុង​រុករ​កដោយ​ជីក​កកាយ​ក្នុង​គំនរ​បាក់បែក​ទាំងនេះ​ដើម្បី​រក​អ្នក​នៅរស់​ដែល​បាន​ជាប់​ក្នុង​អគារ​នេះ​។ មូលហេតុ​នៃ​ការដួលរលំ​នេះ​មិនត្រូវ​បានបញ្ជាក់​ឲ្យ​ដឹង​ទេ ប៉ុន្តែ ជាទូទៅ​ការធូររលុង​នៃ​ច្បាប់​សាងសង់​ដែល​នាំ​ឲ្យ​សំណង់​គ្មាន​សុវត្ថិភាព ដែលជា​ហេតុ​មួយ​ដែល​នាំ​ឲ្យ​មានការ​លំអ​គារ​ជា​ញឹកញាប់​នៅក្នុង​ប្រទេស​ឥណ្ឌា ។​

 

​កាលពី​ខែកញ្ញា​ឆ្នាំមុន មនុស្ស​យ៉ាងតិចណាស់​ចំនួន​៤២​នាក់​បាន​ស្លាប់​បន្ទាប់ពី​អគារ​កម្ពស់​៤​ជាន់ បាន​ដួលរលំ​នៅ​ទីក្រុង​មុំ​បៃ​ក្នុងប្រទេស​នេះ ៕

 

 7-1-2014 (4) 7-1-2014 (5) 7-1-2014 (6) 7-1-2014 (7) 7-1-2014 (8) 7-1-2014 (9) 7-1-2014 7-1-2014 (1) 7-1-2014 (2) 7-1-2014 (3)

 

Leave a Reply

(*) Required, Your email will not be published