សន្និសីទ​សារព័ត៌មាន​ស្តីពី​ដំណើរការ​នៃ​ការរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ (​វីដេអូ​)

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៤ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី និង​លោក កឹម សុខា បានប្រកាស​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិនមែន​បិទផ្លូវ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នោះទេ ប៉ុន្តែ​លុះត្រាតែ​ការចរចា​នេះ​មាន​លទ្ធផល​ល្អ​ទើប​ធ្វើទៅបាន​ជាពិសេស​គឺ ត្រូវ​ដោះលែង​មនុស្ស​មួយចំនួន​ដែល​ត្រូវ​ចាប់ខ្លួន ដោយ​សមត្ថកិច្ច​អាជ្ញាធរ​កាលពី​ថ្មីៗ​នេះ ហើយ​លក្ខខណ្ឌ​មួយទៀត គឺ​ត្រូវតែ​ធ្វើការ​បោះឆ្នោត​ឡើងវិញ​ដែល​មិនអាច​ដល់​៥​ឆ្នាំ​ទៀត​បាន​នោះ ទេ​។​

 

​ទាក់ទង​នឹង​លក្ខខណ្ឌ​ជាថ្មី​របស់​មេដឹកនាំ​រប​ស់​គណបក្ស​សង្គ្រោះ ជាតិ​នេះ​មិនទាន់មាន​ប្រតិកម្ម​ណាមួយ​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន ទេ ប៉ុន្តែ​បើ​ផ្អែកទៅលើ​ប្រសាសន៍​របស់លោក​ហេង សំរិន ប្រធានរដ្ឋសភាជាតិ​បានបញ្ជាក់​នៅក្នុង​មហា​មិ​ទ្ទិ​ង​អបអរ​រំលឹក​ខួប​លើក ទី​៣៥​នៃ​ទិវា​ជ័យជំនះ​៧​មករា​នា​ព្រឹក​មិញ​ថា គោលជំហរ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​នៅតែ​បើកចំហ​ឱ្យមាន​ការចរចា​ជាមួយ គណបក្ស​សង្គ្រោះ​ជាតិ​ជានិច្ច ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដែល​នៅ​សេសសល់​។ ចំពោះ​បញ្ហា​ការបោះឆ្នោត​ឡើងវិញ​លោក​ហេង សំរិន បាន​បញ្ជាក់ថា ជាការ​ទាមទារ​មួយ​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ហើយ​ការទាមទារ​នោះ​នឹង​មិនអាច​ទទួលលទ្ធផល​។​

 

​គួររម្លឹកថា កន្លងមក​ក្រុមការងារ​បច្ចេកទេស​គ​ណ​បក្ស​ទាំង​ពីរបាន​ជួបចរចា​បិទទ្វា រ​ចំនួន​ពីរលើក​រួចមកហើយ កាលពី​ខែកញ្ញា និង​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៣ នៅ​វិមាន​រដ្ឋសភា ប៉ុន្តែ​ជំនួប​ចរចា​នោះ​មិន​បានទទួល​ផ្លែផ្កា​អ្វី​ទ្បើ​យ ដោយសារតែ​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទាមទារ​ឱ្យ​បង្កើត​គណៈកម្មការ​ឯក​រាជ្យ មួយ​ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ដែល​ការទាមទារ​នេះ ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា​បដិសេធ​រួចមកហើយ​៕

7-1-2014

 

 

Leave a Reply

(*) Required, Your email will not be published